មេដឹកនាំកោះហុងកុងលោកស្រី Carrie Lam បានឲ្យដឹងថា មន្ត្រីកោះហុងកុងបានខិតខំធ្វើទំនាក់ទំនងជាមួយចិនដីគោក ដើម្បីធានាដល់ពលរដ្ឋ១២រូប ដែលភៀសខ្លួនទៅកាន់កោះតៃវ៉ាន់ ហើយត្រូវទាហានចិនចាប់ កាលពីពេលកន្លងមកនេះ។
លោកស្រីមេដឹកនាំហុងកុង បានបន្ថែមថា បើផ្អែកលើបញ្ហាផ្លូវច្បាប់វិញ រដ្ឋាភិបាលប៉េកាំង ជាអ្នកដោះស្រាយ ។ រីឯរដ្ឋាភិបាលហុងកុង គ្រាន់តែជាអ្នកខិតខំការពារពលរដ្ឋរបស់ខ្លួន តែ ប៉ុណ្ណោះ។ ចំណែកពលរដ្ឋហុងកុងដែលត្រូវចាប់ខ្លួននោះ នឹងត្រូវកាត់ទោសតាមច្បាប់ របស់ចិន៕