ភ្នំពេញ៖ ស្របពេលប្រជាប្រិយភាពរបស់អ្នកស្រី ទ្រី ដាណា កំពុងទទួលការគាំទ្រខ្លាំងហើយនៅលើបណ្តាញសង្គមមានប្រជាជនខ្មែរចូលចិត្តតាមដានសកម្មភាពរបស់អ្នកស្រីនោះ ក៏មានក្រុមក្លែងបន្លំ បង្កើតទំព័រហ្វេសប៊ុកជាច្រើនដូចរបស់អ្នកស្រី ក្នុងគោលបំណងឆបោកនិងគេងចំណេញចង់ Like ច្រើន។
ជារើយៗអ្នកស្រី ទ្រី ដាណា បានប្រកាសថា ទំព័រហ្វេសប៊ុករបស់អ្នកស្រី មានតែមួយគត់ដែលប្រើរាល់ថ្ងៃហើយ ក៏មិនដែលកម្មវិធីចែករង្វាន់ផ្តល់លុយផ្តល់កាកណាមួយដែរ សម្រាប់អ្នកណា Like និង Share ទំព័រហ្វេសប៊ុកអ្នកស្រីនោះឡើយ។ បន្ទាប់ពីមានបញ្ហាបែបនេះប៉ះពាល់អ្នកស្រី ទ្រី ដាណា រួចមកអ្នកស្រីក៏បានស្នើរក្រុមហ៊ុនហ្វេសប៊ុកបញ្ជាក់ ជាផ្លូវការនូវទំព័រហ្វេសប៊ុករបស់អ្នកស្រីដែលមានតែមួយប៉ុណ្ណោះ។
កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុនហ្វេសប៊ុកបានបញ្ជាក់ជាផ្លូវការហើយ ដោយអ្នកស្រី ទ្រី ដាណា មានទំព័រហ្វេសប៊ុកផ្លូវការតែប៉ុណ្ណោះ ដោយមានសញ្ញា ធីកពណ៌ខៀវ ជាសម្គាល់។
ជាមួយគ្នានោះ អ្នកស្រី ទ្រី ដាណា ក៏បានក្រើករំលឹកជាថ្មីម្តងទៀតថា សូមបងប្អូនប្រជាពលរដ្ឋដែលតែងតែស្រលាញ់ពេញចិត្តលើរូបអ្នកស្រី សូមមេត្តាឈប់ចាញ់បោក ការបង្ហោះអ្វីទាំងអស់ដែលផ្តល់រង្វាន់ផ្តល់លុយកាក ដោយគ្រាន់តែ Share រូបឬផេកអ្នកស្រីនោះ។ ព្រោះអ្នកស្រី ទ្រី ដាណា មិនដែលគំនិតឬគោលការណ៍បែបនេះឡើយ។ សូមឈប់ចាញ់បោកបន្តទៀត។
អ្នកស្រី ទ្រី ដាណា បានសង្កត់ធ្ងន់ថា រាល់សកម្មភាពឬព័ត៌មានដែលបង្ហោះពាក់ព័ន្ធនឹងអ្នកស្រីនោះ សូមបងប្អូនទាំងអស់មេត្តាកុំអាលទាន់ជឿ ឬ ឆាប់ជឿ ត្រូវរកមើលថា ទំព័រហ្វេសប៊ុក ឬ ផេកនោះ មានសញ្ញា ធីក ពណ៌ខៀវ ត្រឹមត្រូវឬអត់? ចាំមើលបន្ត ឬ ជឿ។ កុំឱ្យជនឆបោក បន្តបោកប្រាស់យើងទៀតក្នុងចេតនាអាក្រក់បន្តទៀត។
អ្នកស្រី ទ្រី ដាណា ក៏សូមថ្លែងអំណរគុណដល់អ្នកគាំទ្រ បងប្អូនពុកម៉ែទាំងអស់ ដែលតែងតែពេញចិត្ត និង ស្រលាញ់ លើអ្នកស្រី ហើយជាពិសេសគាំទ្រដល់អំពើល្អ និង សកម្មភាពសប្បុរសធម៌របស់អ្នកស្រី៕