ភ្នំពេញ៖ នៅទីបំផុតបទចម្រៀងដែលមានចំណងជើងថា “គិតឲ្យតិច រីករាយឲ្យច្រើន” របស់ម៉ែរួយ ជាមួយនិងក្បាច់រាំឡូយកប់តែម្តង បានចេញវិឌីអូបទចម្រៀង (MV) ជាផ្លូវការហើយជាមួយទេព្យកោសល្យសម្តែងយ៉ាងប៉ិនប្រសប់ និងអត្ថន័យបទចម្រៀងស្តាប់ហើយជក់ចិត្តប្រកបដោយពុទ្ធិការអប់រំយ៉ាងល្អ ដែលប្រែក្លាយពីមនុស្ស ដែលបាក់ទឹកចិត្ត អស់សង្ឃឹម អោយមានដំណោះស្រាយក្នុងជីវិតដោយក្តីជឿជាក់ រហូតទទួលបានបានជោគជ័យ ។
ក្រោពីការបង្ហោះ MV នៅលើផេកហ្វេសប៊ុកមិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែផ្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ដោយមានអ្នកចុចចូលចិត្តគាំទ្ររាប់ម៉ឺននាក់ ហ្វេនៗចែករម្លែកតៗគ្នា មានអ្នកខំមិនរាប់សែននាក់ និងអ្នកចូលទស្សនារាប់លាននាក់ហើយកោតសរសើរគ្រប់ៗគ្នា ដោយអ្នកខ្លះលើកឡើងថា មិនមែនជាអ្នកចម្រៀងអាជីពទេ តែអ្នកគ្រូរួយច្រៀងយ៉ាងពិរោះដូចអ្នកអាជីព ក្បាច់រាំឡូយកប់ បទនេះ១ថ្ងៃៗខ្ញុំមិនដឹងជាស្តាប់ប៉ុន្មានដងនោះទេ ព្រោះចូលចិត្តស្តាប់ ស្តាប់ហើយធ្វើអោយអារម្មណ៌ស្រស់ស្រាយ ។
តារាហ្វេសប៊ុក ម៉ែរួយ រូបនេះបានថ្លែងថា នាងពិតជាមិននឹកស្មានថា មានចូលទស្សនាច្រើនបែបនេះ។ នាងថាធ្វើបទនេះឡើងដើម្បីអប់រំ ដល់ណាដែលតែងតែគិតខ្លួនពិបាករស់ ខ្លួនពិបាកចិត្ត មិនសប្បាយចិត្តចេះតែគិតនឹកឃើញរឿងមិនល្អ ឱ្យមានការភ្ញាក់រលឹកឡើងវិញ និង កែប្រែជីវិតខ្លួនឡើងវិញ។ បទនេះដាស់សតិមនុស្សធ្វើខ្លួនសប្បាយចិត្ត កុំបន្តសោកសៅ។ នាងសូមអគុណដល់អ្នកគាំទ្រ និង មហាជន តែងតែស្រលាញ់នាង។
សូមបញ្ជាក់ថា ក្រៅពីមានក្បាច់រាំដ៏អស្ចារ្យនោះ បទ “គិតឲ្យតិច រីករាយឲ្យច្រើន” បានបង្កប់នូវអត្ថន័យអប់រំជាច្រើនដល់អ្នកបាក់ទឹកចិត្តដែលគិតខ្លី អោយ មកជោកជ័យក្នុងមុខជំនួញដ៏ស្រស់បំព្រង ម្យ៉ាងទៀតធ្វើអោយយុវជនដែលដើរលើផ្លូវខុសអោយមកដើរលើផ្លូវត្រូវវិញ នឹកស្មានមិនដល់ ៕
លីងបទចម្រៀង៖