• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Friday, June 6, 2025
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានសេដ្ឋកិច្ច

សូមអញ្ជើញមកភ្លក់ឱជារសអាហារបែបជប៉ុនពិតៗនៅភោជនីយដ្ឋាន ហ៊្វូមីហ្សិនសៀមរាប (Fumizen Siem Reap)

by Pich News
08/08/2020
in ព័ត៌មានសេដ្ឋកិច្ច
0
សូមអញ្ជើញមកភ្លក់ឱជារសអាហារបែបជប៉ុនពិតៗនៅភោជនីយដ្ឋាន ហ៊្វូមីហ្សិនសៀមរាប (Fumizen Siem Reap)
71
SHARES
244
VIEWS
Share on FacebookShare on Twitter

ខែសីហា ២០២០. សៀមរាប កម្ពុជា : ភាពល្អឥតខ្ចោះក្នុងការធ្វើម្ហូបគឺជាចំណុចមួយ ដែលមនុស្សភាគច្រើនរំពឹងទុកថាមាននៅក្នុងភោជនីយដ្ឋានជប៉ុន ហើយដែលអាចឱ្យពួកគេទទួលទានអាហារយ៉ាងឆ្ងាញ់ពិសាដោយភាពរីករាយ រួមជាមួយនឹងសេវាដ៏ល្អឥតខ្ចោះ ចាប់ផ្ដើមពីការស្វាគមន៍ប្រកបដោយភាពរួសរាយរាក់ទាក់ និងអ្នករត់តុដែលចាំបម្រើតាមសេចក្ដីត្រូវការរបស់ភ្ញៀវគ្រប់ពេលវេលា ដែលនេះនឹងធ្វើឱ្យការពិសាអាហាររបស់ពួកគេកាន់តែស្រស់ស្រាយ។ នេះគឺជាអ្វីៗដែលភោជនីយដ្ឋាន Fumizen អាចផ្ដល់ជូនដល់ភ្ញៀវរបស់ខ្លួនបាន។ ភោជនីយដ្ឋានជប៉ុន Fumizen មានទីតាំងស្ថិតនៅក្នុងសណ្ឋាគារ The Aviary Hotel ស្ថិតនៅចំកណ្ដាលនៃក្រុងសៀមរាប។

ដើម្បីធានាថាបុគ្គលិករបស់ភោជនីយដ្ឋាន Fumizen អនុវត្តនូវស្តង់ដារខ្ពស់បំផុត នោះវគ្គបណ្ដុះបណ្ដាលមួយស្ដីពី “ជំនាញសេវាកម្មបែបជប៉ុន” ត្រូវបានផ្ដល់ដល់ពួកគេដែលបង្រៀនដោយលោកស្រី Carine Lantignac (ខារីន ឡាន់ទីញឹក) ប្រធានក្រុមហ៊ុន One Step Into។ បុគ្គលិកទាំងនោះត្រូវបានឧទ្ទេសនាមអំពីព្រឹត្តិការណ៍ និងប្រវត្តិនៃសេចក្ដីស្រឡាញ់ និងការគោរពរបស់ប្រជាជនជប៉ុនចំពោះម្ហូបអាហារ។ វាគឺជាអំណោយពីព្រះ ដែលវាជាលទ្ធផលដែលកើតចេញពីការឧស្សាហ៍ព្យាយាម និងឱកាស បើសិនធម្មជាតិមិនទាមទារយកទៅវិញនៅក្នុងដំណើររបស់វានោះទេ។ បុគ្គលិកគ្រប់រូបនៅតាមខ្សែចង្វាក់ផលិតកម្មនីមួយៗត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ឱ្យមានការពេញចិត្តដូចៗគ្នាចាប់តាំងពីផ្នែកចម្អិន រហូតដល់ការលើកយកអាហារឱ្យភ្ញៀវ។ តាមប្រវត្តិសាស្រ្ត សង្គមជប៉ុនត្រូវបានគ្រប់គ្រងដោយពិធីការ និងការរំពឹងទុកនៅគ្រប់ឥរិយាបទ  និងស្ថានភាព។ ដូច្នេះហើយ កាយវិការរបស់មនុស្សត្រូវគោរពនូវបែបបទមួយចំនួន។ ភោជនីយដ្ឋានជប៉ុនមានសុជីវធម៌មួយចំនួនដែលជនជាតិជប៉ុនតែងតែធ្វើ ដូចជាឥរិយាបទពិសេសក្នុងការស្វាគមន៍ ការកាន់ថាស ការហុច ការដាក់ចាននៅលើថាសតាមលំដាប់លំដោយជាក់លាក់ ការបើកទ្វារ ការឱនខ្លួននៅពេលដាក់ម្ហូប ឬនៅពេលទទួលការកម្ម៉ង់ម្ហូប ការបញ្ជូនសញ្ញាថាពួកគេខិតទៅជិតភ្ញៀវ និងឥរិយាបទក្នុងការដើរចាកចេញពីភ្ញៀវ។ ការយល់ដឹងអំពីសុជីវធម៌ទាំងនេះ និងតាម       រយៈការបណ្ដុះបណ្ដាលជាទៀងទាត់ នោះបុគ្គលិករបស់ភោជនីយដ្ឋានរបស់ Fumizen អាចបណ្ដុះនូវទម្លាប់ទាំងនេះនៅក្នុងខ្លួនពួកគេសម្រាប់ទីកន្លែងធ្វើការពួកគេបាន ហើយអនុវត្តនូវរបៀបរបបជប៉ុននេះជូនដល់ភ្ញៀវពួកគេ បានថែមទៀតផង។    ប្រជាជនកម្ពុជាមានកាយវិការទន់ភ្លន់រួចហើយ ដូច្នេះការបណ្ដុះបណ្ដាលប្រព្រឹត្តិទៅដោយភាពរលូន។ ការមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀន–ថាហេតុអ្វីបានជាការងារនេះត្រូវធ្វើតាមរបៀបនេះ– ពីព្រោះការដឹងត្រឹមតែអំពីរបៀប ដោយមិនដឹងអំពីមូល​ដ្ឋានគ្រឹះហេតុផលទេ វាមិនគ្រប់គ្រាន់ធ្វើឱ្យមនុស្សយល់នូវគំនិត និងមានការជក់ចិត្តក្នុងការរៀនជំនាញសេវាកម្មបែបជប៉ុននោះទេ។ ដូច្នេះការបណ្ដុះបណ្ដាលនេះផ្ដោតទៅលើភូមិសាស្រ្តប្រទេសជប៉ុន និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនានា ដែលមានឥទ្ធិពលលើម្ហូបអាហារ ដែលនាំឱ្យមានបញ្ជីរាយមុខម្ហូបទាំង    នេះ ។ បុគ្គលិកក៏ត្រូវដឹងអំពីរបៀបបង្កើននូវភាពពេញចិត្តរបស់ភ្ញៀវពួកគេតាមរយៈការផ្ដល់យោបល់អំពីវិធីសាស្រ្ត​ប្រសើរបំផុតក្នុងការទទួលទាន ដូចជាការចែករំលែកមុខម្ហូប sushi គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ដល់មនុស្សដែលកំពុងទទួលនូវការចែករំលែកនោះជាដើម។ល។បុគ្គលិកបានធ្វើការអនុវត្តជាច្រើនទៅលើការសម្របសម្រួលចលនារាងកាយនៅក្នុងបរិយាកាសផ្សេងៗគ្នា បន្ទាប់មកក៏ធ្វើត្រាប់តាម។ ពួកគេត្រូវបានបង្រៀនឱ្យធ្វើជាអ្នកចូលរួមអនុវត្តផ្ទាល់ មិនត្រឹមតែជាអ្នកសង្កេតប៉ុណ្ណោះទេ ដូច្នេះពួកគេអាចហ៊ានជំនះខ្លួនរបស់ពួកគេ និងអាចគាំទ្រដល់មិត្តរួមការងារពួកគេ ប្រកបដោយការយកចិត្តទុកដាក់ ដោយទទួលបានលទ្ធផលរីកចម្រើន និងជោគជ័យ តាមក្បួនជប៉ុនពិតៗ។  តាមរយៈការមានទីកន្លែងថ្មីចេស និងការផ្ដល់ការងារដល់មនុស្សគ្រប់គ្នា នោះវិធីសាស្រ្តធ្វើការងាររបស់ជប៉ុនត្រូវបានដាក់ឱ្យអនុវត្តដើម្បីធ្វើឱ្យប្រសើរឡើងនូវការទំនាក់ទំនង និងប្រសិទ្ធភាពការងារក្រុម។ គំនិតជប៉ុនស្ដីពីឥរិយាបថធ្វើការងារ និងភាពពាក់ព័ន្ធនៃការងារ ជាមួយនឹងទីកន្លែង និងអ្នកឯទៀត ក៏ត្រូវបានលើកយកមកបង្ហាញផងដែរ។ ទាំងនោះគឺជាតម្លៃវប្បធម៌ដែលមានដំណើរការប្រសើរណាស់ និងអាចក្លាយជាទម្លាប់មួយនៅក្នុងជីវិតថ្មីរបស់បុគ្គលិកនៅក្នុងបរិយា​កាសជាក់លាក់ណាមួយបានថែមទៀតផង។ ះពពាក់ព័ន្ធជាមួយនឹងទីកន្លែង និងអ្នកឯទៀត ក៏ត្រូវបានលើកយកមកបង្ហាញផងដែរ។ មើលទឹកកាវលាប លាបហៀចេញ មានន័យថាម៉ាស៊ីនរើ)ពួកគេបានបង្ហាញនូវការរីកចម្រើនយ៉ាងច្រើន មានការយកចិត្តទុកដាក់ខ្ពស់ និងទទួលបានជំនាញទន់គ្រប់គ្រាន់ អាចចងចាំនូវចំណុចនានាសម្រាប់មូលហេតុជាក់លាក់ណានោះ ក៏ដូចជាទទួលបាននូវមូលដ្ឋានគ្រឹះរឹងមាំ និងឱកាសបណ្ដុះបណ្ដាលស្មើៗគ្នាសម្រាប់អភិវឌ្ឍខ្លួនជាប្រចាំផងដែរ។ យើងខ្ញុំសូមធានាថាភ្ញៀវរបស់ភោជនីយដ្ឋាន Fumizen នឹងទទួលអារម្មណ៍ពិតៗនៅពេលពួកគេមកពិសាអាហារជប៉ុននេះនៅភោជនីយដ្ឋានយើងខ្ញុំ ដោយមិនចាំបាច់ធ្វើដំណើរ​ទៅប្រទេសជប៉ុនឡើយ។

សណ្ឋាគារ Aviary Hotel បានបើកឡើងវិញហើយនាពេលថ្មីៗនេះ និងដើម្បីសម្ដែងនូវកាយវិការស្វាគមន៍ យើងខ្ញុំមានការបញ្ចុះថ្លៃជាពិសេស ដោយកំពុងតែរង់ចាំលោកអ្នកធ្វើការកក់ ដោយក្នុងមួយយប់ តម្លៃត្រឹមតែ ៦១ ដុល្លារប៉ុណ្ណោះ (បន្ទប់គេងប៉ុណ្ណោះ) ឬតម្លៃ ៦៩ ដុល្លារ ដោយផ្ដល់នូវអាហារពេលព្រឹកដោយឥតគិតថ្លៃចំពោះមនុស្សពីរនាក់ ហើយនិងផ្ដល់នូវភេសជ្ជៈដោយឥតគិតថ្លៃចំនួនមួយដងនៅហាង     Flock Café ឬផ្ដល់នូវអាហារពេលល្ងាចមួយពេលដោយឥតគិតថ្លៃនៅភោជនីយដ្ឋាន Fumizen សម្រាប់ការស្នាក់នៅ ២ យប់។ សម្រាប់ភ្ញៀវដែលចូលមកទិញទំនិញពីហាង The Aviary Square ឬការទិញអាហារ ឬភេសជ្ជៈពីហាង Flock Café នឹងទទួលបាន ភេសជ្ជៈមួយកែវដោយឥតគិតថ្លៃ។ ជាមួយគ្នានេះដែរ សូមទាញយកប្រយោជន៍ពីកម្មវិធី “ទិញអាហារ ១ ឈុត ថែម Sushi Roll មួយដុំដោយឥតគិតថ្លៃពីភោជនីយដ្ឋាន Fumizen”។ នេះគឺជាវិធីមួយក្នុងការបង្ហាញនូវការដឹងគុណដល់ភ្ញៀវរបស់យើងខ្ញុំ ចំពោះភក្ដីភាព និងការគាំទ្ររបស់ពួកគេមកលើសណ្ឋាគារ Aviary Hotel និងភោជនីយដ្ឋាន Fumizen នៅក្នុងខែសីហានេះ។នៅពេលពិសាអាហារនៅក្នុងភោជនីយដ្ឋានជប៉ុន ដូចជាភោជនីយដ្ឋាន Fumizen ជាដើម ឬនៅក្នុងផ្ទះរបស់ជនជាតិជប៉ុន នោះការប្រកាន់ខ្ជាប់នូវសុជីវធម៌សាមញ្ញៗមួយចំនួនបានបង្ហាញឱ្យឃើញនូវឥរិយាបទល្អ និងការគោរពចំពោះម្ចាស់ផ្ទះ។ ទោះបីជាប្រជាជនជប៉ុនភាគច្រើនយល់ដឹងអំពីឥរិយាបទទួលទានអាហាររបស់ភ្ញៀវពីបណ្ដាប្រទេសផ្សេងៗ ដែលមិនសូវយល់អំពីទំនៀមទម្លាប់ និងជំនឿរបស់ជនជាតិជប៉ុនក៏ដោយ ក៏លោកអ្នកត្រូវបង្ហាញនូវកាយវិការស្វាគមន៍ជានិច្ច ដោយប្រកាន់ខ្ជាប់នូវសុជីវធម៌ទទួលទានអាហារខាងក្រោមនេះ។ការអង្គុយ : ជាទូទៅ ជនជាតិជប៉ុនទទួលទានអាហារដាក់លើតុទាប ហើយអង្គុយនៅលើខ្នើយដែលដាក់នៅពីលើកម្រាលកន្ទេលធ្វើពីដើមកក់។ នៅក្នុងពិធីផ្លូវការ ទាំងបុរស និងស្រ្តី ត្រូវអង្គុយបត់ជើងមកក្រោយ រីឯនៅក្នុងពិធីធម្មតាវិញ បុរសអាចអង្គុយពែនភ្នែនបាន រីឯស្ត្រីអាចអង្គុយបត់ជើងទាំងពីរទៅចំហៀងបាន។កន្លែងអង្គុយកិត្តិយស : មនុស្សដែលសំខាន់បំផុតនៅពេលទទួលទានអាហារម្ដងៗតែងតែអង្គុយនៅទីកន្លែងកិត្តិយស។ កន្លែងអង្គុយនេះមានចម្ងាយឆ្ងាយបំផុតពីផ្លូវចូលនៃបន្ទប់ដែលអង្គុយពិសាអាហារ។ បើមានកន្លែងទំនេរសម្រាប់ដាក់វត្ថុសិល្បៈ នោះភ្ញៀវគួរអង្គុយនៅពីមុខនោះ។ ម្ចាស់ផ្ទះត្រូវអង្គុយនៅចំកណ្ដាលនៃតុនៅជ្រុងម្ខាង។  កូនកន្សែង : នៅក្នុងភោជនីយដ្ឋាន និងបារ ជាច្រើន កូនកន្សែងចំហុយក្ដៅត្រូវបានផ្ដល់ជូនលោកអ្នក ដូច្នេះលោកូនកន្សែងចំហុយក្ដៅត្រូវបានផ្ដល់ជូនលោកអ្នក ដូច្នេះអ្នក្អិត។ អាហារគួរើនរសជាតិបាន។ ្វើេអ្នកអាចសម្អាតដៃរបស់លោកអ្នកបានជាមួយនឹងកូនកន្សែងនេះ ប៉ុន្តែហាមយកវាមកជូតសម្អាតមុខ។ ពេលនៅក្នុងផ្ទះ លោកអ្នកតម្រូវឱ្យលាងសម្អាតដៃលោកអ្នក មុននឹងចាប់ផ្ដើមទទួលទានអាហារ។  ការថ្លែងអំណរគុណ : អាហារអាចចាប់ផ្ដើមទទួលទានបានភ្លាមៗ នៅពេលភ្ញៀវសំខាន់ សមាជិកគ្រួសារ ឬអ្នករត់តុ ធ្វើកាយវិការឱ្យសញ្ញាចាប់ផ្ដើមទទួលទាន។ ការណ៍នេះជាទូទៅគឺជាការថ្លែងអំណរគុណ ដោយនិយាយពាក្យ “ខ្ញុំសូមទទួលដោយអំណរគុណ”។ ដើម្បីបង្ហាញនូវការឈប់ទទួលទានអាហារ លោកអ្នកអាចនិយាយថា “សូមអរគុណចំពោះអាហារមួយពេលនេះ”។

ចង្កឹះ : ហាមមិនឱ្យដាក់ចង្កឹះបញ្ឈរនៅក្នុងចានចង្កឹះឡើយ ព្រោះថាការធ្វើដូច្នេះវាដូចជាម្ហូបអាហារសែនក្នុងពិធីបុណ្យសពអញ្ចឹង។ ហាមដាច់ខាតមិនឱ្យដួសម្ហូបដោយផ្ទាល់ពីចានរួមដោយប្រើចង្កឹះផ្ទាល់ខ្លួននោះទេ និងហាមមិនឱ្យលើកចង្កឹះសំកាំង នៅពេលគិតថាត្រូវទទួលទានមុខម្ហូបអ្វីបន្ទាប់ទៀត។ នៅពេលមិនត្រូវប្រើ សូមដាក់ចង្កឹះនៅលើទម្ររបស់វា រួមទាំងក្នុងពេលកំពុងពិភាក្សាគ្នាផង។ ហាមមិនឱ្យយកចង្កឹះទៅចង្អុល នៅពេលកំពុងនិយាយគ្នាឡើយ និងហាមមិនឱ្យប្រើប្រាស់វាដើម្បីចាប់ម្ហូបទៅឱ្យចង្កឹះរបស់មនុស្សម្នាក់ណាផ្សេងទៀតឡើយ។ ការកាន់ចាន : នៅពេលទទួលទានអាហារពីចានចង្កឹះ ឥរិយាបទល្អដែលត្រូវធ្វើនោះគឺត្រូវលើកចានឡើងដោយដៃរបស់អ្នក រួចហើយដាក់វាខិតទៅជិតមាត់ នៅពេលទទួលទាន។ ហាមមិនឱ្យរើសម្ហូបដែលធ្លាក់ទៅហើយនោះទេ ព្រោះទង្វើបែបនេះត្រូវបានចាត់ទុកថាជាកាយវិការមិនសមរម្យ។ ជាការប្រសើរបំផុត អាហារគួរទទួលទានម្ដងមួយដុំ ដូច្នេះសូមព្យាយាមកុំទទួលទានអាហារដោយខាំបំបែកវាជាដុំតូចៗ។ អាហារមិនគួរលើកហួសមាត់របស់អ្នកឡើយ។ ការផឹក : ហាមផឹកភ្លាមៗ ត្រូវចាំរហូតដល់ភ្ញៀវគ្រប់គ្នានៅតុទទួលបានភេសជ្ជៈ ហើយបានលើកកែវឡើងទាំងអស់គ្នា ដើម្បីបង្ហាញនូវការគោរពក្នុងការទទួលទានភេសជ្ជៈនេះ ជាទូទៅមាននិយាយពាក្យថា “លើកកែវឡើង”។ នៅពេលកាន់កែវ ស្ត្រីគួរដាក់ដៃរបស់នាងនៅពីក្រោមកែវ។ បុរសក៏គួរធ្វើបែបនេះដែរ ដើម្បីបង្ហាញនូវការគោរព នៅពេលមានប្រសាសន៍ជាមួយនឹងនរណាម្នាក់ដែលមានឋានៈខ្ពស់ជាង។ នៅពេលទទួលទានស្រា ជាទំនៀមទម្លាប់ត្រូវចាក់ឱ្យគ្នាទៅវិញទៅមក ជាជាងចាក់ដាក់តែក្នុងកែវខ្លួនឯង។  ស៊ុប : ការទទួលទានស៊ុបដោយប្រើប្រាស់ចង្កឹះ មិនមានការប្រកាន់ទេនៅពេលទទួលទានអាហារដោយស្រូបឮៗ ព្រោះជនជាតិជប៉ុនភាគច្រើនមានជំនឿថាការបឺតយកខ្យល់នៅពេលទទួលទានមីអាចបង្កើនឱសជារសរបស់អាហារបាន។ នៅពេលញ៉ាំស៊ុប miso សូមផឹកទឹកស៊ុបនោះដូចជាផឹកទឹកតែដែរ រួចហើយយកចង្កឹះឆ្កឹះកាកស៊ុបមកទទួលទាន។

ការចាក់ (ភេសជ្ជៈ) : បើត្រូវចាក់ភេសជ្ជៈ នោះដៃដែលកាន់ដបត្រូវចាក់ទៅមុខ។ ការចាក់បែបផ្ទីងគូទដបមកក្រោយត្រូវបានចាត់ទុកថាជាការមើលងាយ។

អំពីភោជនីយដ្ឋាន Fumizen

ដោយបានបង្កើតឡើងអស់រយៈពេល ៤០ ឆ្នាំមកហើយ ភោជនីយដ្ឋាន Fumizen មានទីតាំងស្ថិតនៅក្នុងសណ្ឋាគារដ៏ប្រណិតនៅក្នុងសង្កាត់ New Otani តំបន់ Chiyoda-ku ក្រុង Tokyo ប្រទេសជប៉ុន។ សណ្ឋាគារប្រណិតនេះបានក្លាយជាសណ្ឋាគារជាទីពេញចិត្តរបស់បណ្ដានាយករដ្ឋមន្ត្រី និងតារាល្បីៗ ចាប់តាំងពីពេលបង្កើតវាមក សណ្ឋាគារនេះបានដឹកជញ្ជូនអាហារថ្ងៃត្រង់Bento ទៅឱ្យភ្ញៀវល្បីៗរហូតដល់សព្វថ្ងៃនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង :ផ្នែកទំនាក់ទំនងសាធារណៈទទួល&ផ្ដល់ព័ត៌មាន  ជាន់ទីពីរ អគារលេខប្រាំ (Rise Building) ផ្លូវលេខ 282 សង្កាត់បឹងកេងកង 1 ភ្នំពេញ កម្ពុជា  hello@twowaypr.com www.twowaypr.com

Previous Post

ឆ្លងចរន្ដអគ្គិសនី ភ្លើងឆេះរថយន្ដមួយគ្រឿងហ្មត់

Next Post

អស្ចារ្យមែន! អ្នកស្រី ទ្រី ដាណា ប្រកាសផលិតផលទី២របស់ខ្លួនគឺ NUNA ជាផ្លូវការហើយ

Related Posts

ឱកាសពិសេស! ប្រញ៉ាប់ឡើងដើម្បីអបអរពិធីបុណ្យ ភ្ជុំបិណ្ឌឱសថយុិនសិនឧកញ៉ា សម្បត្តិ បញ្ចុះតម្លៃ១០ ភារយ
ព័ត៌មានសេដ្ឋកិច្ច

ឱកាសពិសេស! ប្រញ៉ាប់ឡើងដើម្បីអបអរពិធីបុណ្យ ភ្ជុំបិណ្ឌឱសថយុិនសិនឧកញ៉ា សម្បត្តិ បញ្ចុះតម្លៃ១០ ភារយ

22/09/2023
1.4k
ការ​រៀប​ចំ  “​ពិព័រណ៍​ពាណិជ្ជកម្មថៃ “Mini Thailand Week 2023”  នៅបរិវេណអតីតផ្សារ​  ផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប  ចាប់​ពី​ថ្ងៃទី ៣១ ខែ សីហា ដល់ថ្ងៃទី ៣ ខែ កញ្ញា  ឆ្នាំ ២០២៣
សិល្បៈកំសាន្ត

ការ​រៀប​ចំ  “​ពិព័រណ៍​ពាណិជ្ជកម្មថៃ “Mini Thailand Week 2023”  នៅបរិវេណអតីតផ្សារ​  ផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប  ចាប់​ពី​ថ្ងៃទី ៣១ ខែ សីហា ដល់ថ្ងៃទី ៣ ខែ កញ្ញា  ឆ្នាំ ២០២៣

28/08/2023
1.4k
កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)
ព័ត៌មានសេដ្ឋកិច្ច

កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)

17/06/2023
1.5k
កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)
ព័ត៌មានសេដ្ឋកិច្ច

កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)

17/06/2023
1.4k
កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)
ព័ត៌មានសេដ្ឋកិច្ច

កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)

16/06/2023
1.5k
លោកស្រី Catherine Chan ស្ថាបនិកគម្រោងខុនដូល្បី Urban Village បានរៀបចំកម្មវិធីស្ត្រីលើវិថីជាអ្នកដឹកនាំវគ្គ 2 ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនកុះករ
សន្តិសុខសង្គម

លោកស្រី Catherine Chan ស្ថាបនិកគម្រោងខុនដូល្បី Urban Village បានរៀបចំកម្មវិធីស្ត្រីលើវិថីជាអ្នកដឹកនាំវគ្គ 2 ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនកុះករ

21/12/2022
636
Next Post
អស្ចារ្យមែន! អ្នកស្រី ទ្រី ដាណា ប្រកាសផលិតផលទី២របស់ខ្លួនគឺ NUNA ជាផ្លូវការហើយ

អស្ចារ្យមែន! អ្នកស្រី ទ្រី ដាណា ប្រកាសផលិតផលទី២របស់ខ្លួនគឺ NUNA ជាផ្លូវការហើយ

Archives

  • April 2025
  • March 2025
  • February 2025
  • January 2025
  • July 2024
  • May 2024
  • April 2024
  • December 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត
  • ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
  • សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
  • សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា
  • សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (914)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (677)
  • សន្តិសុខសង្គម (2,100)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (119)
  • បច្ចេកវិទ្យា (31)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (361)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.