ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២០នេះ មជ្ឍមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរ សាឡន បានពង្រីសាខាថ្មីបន្ថែមទៀតដែលបើកសម្ភោធ និងកាត់ខ្សែបូរជាផ្លូវការហើយ ក្រោមវត្តមានលោកស្រីអគ្គនាយិការនាយិការរង និងលោកអគ្គនាយកក្រុមហ៊ុន មានទីតាំងស្ថិតនៅខាងត្បូងផ្សារត្រពាំងថ្លឹង ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងពិធីនោះដែរ លោកស្រី ដានី ម្ចាស់ហាងដានី (ស្នាដៃនារីខ្មែរ សាឡន) បានប្រាប់ថា លោកស្រីមានសេចក្តីរំភើបរីករាយខ្លាំងណាស់ដែលបានសម្រេចបំណងប្រាថ្នាដែលខិតខំរៀនសូត្រជាមួយនឹងមជ្ឍមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរ សាឡន អស់រយៈពេល២ឆ្នាំ ហើយរហូតបានបើកសម្ភោធហាងថ្មីមួយដោយខ្លួនឯង។ អ្នកស្រីម្ចាស់ហាង បន្តទៀតថា សព្វថ្ងៃនេះ ហាងរបស់គាត់កំពុងតែទទួលសិស្សមករៀនសូត្រជាច្រើននាក់។
ដោយឡែក អតិថិជនវិញ គឺមានអ្នករកសេវាច្រើនគួរឱ្យគាត់សម្គល់ផងដែរ ហើយចាប់ពីថ្ងៃបើកសម្ភោធនេះរួច ហាងយើងខ្ញុំនឹងបញ្ចុះតម្លៃ៥០ភារយ ជួនអតិថិជនរយៈពេលមួយខែ។
ដោយឡែក លោកស្រី ហង់ វុត្ថា អគ្គនាយិការ នៃមជ្ឍមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរ សាឡន ដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ភោធហាងដានី ស្នាដៃនារីខ្មែរ សាឡន បានឱ្យដឹងដែរថា នៅក្នុងមជ្ឍមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរ សាឡន ក៍ដូចជាសាខាត្រពាំងថ្លឹងនេះ មានវគ្គបណ្តុះបណ្តាល សាឡន គ្រប់ជំនាញមានដូចជា៖ វគ្គពណ៌សក់, អ៊ុតសក់ត្រង់, អ៊ុតសក់រួញ, ហាយឡាយសក់, ផាត់មុខ, ម៉ាស្សារមុខ, ម៉ាស្សារខ្លួន និងតរោមភ្នែក។
ក្នុងនោះក៍មានម៉ាស៊ីនទំនើបៗជាច្រើនដូចជា ម៉ាស៊ីនបាញ់បំបាត់ក្លិនគ្លៀក, ម៉ាស៊ីនបំបាត់រោមគ្លៀក, ត្រាំទឹកដោះគោស្ងួត ដោយប្រើម៉ាស៊ីនទំនើប, ផ្លុំចិញ្ចើម និងប៉ាក់ចិញ្ចើម និងមានផលិតផលលក់ដុំ និងលក់រាយជាច្រើនប្រភេទ ដែលនាំចូលមកបរទេស និងបានចុះបញ្ជីនៅក្រសួងសុខាភិបាលត្រឹមត្រូវតាមផ្លូវច្បាប់ ដោយគ្មានការក្លែងបន្លំឡើយ។
ក្នុងនោះដែរ លោកស្រីម្ចាស់ហាង បានសំណោមពរដល់លោក លោកស្រី នាងកញ្ញា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយគាំទ្រ និងជឿជាក់មជ្ឍមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរ ក៍ដូចជាហាងសួស្តី ស្នាដៃនារីខ្មែរ សាឡន របស់យើងខ្ញុំ គឺពិតជាមិនខុសបំណងឡើ៕ ដោយ៖ ចន្ទ លីហ្សា