ប្រភព័ត៌មានពីបងស្រីសពបានឲ្យដឹងថា ប្អូនរបស់គាត់ជាមនុស្សប្រុសតែចរិកស្រីនិងរកស៊ីលក់ផលិតផលគ្រឿងក្រអូប ហេីយក៏មានទំនាក់ទំនងជាមួយមនុស្សប្រុសដូចគ្នាទៀតផង។
បងស្រី សពបន្តថា មួយរយៈចុងក្រោយនេះ ប្អូនប្រុសមានវិបត្តិក្នុងការរកស៊ីផង និងស្នេហាផង ជាហេតុធ្វើអោយប្អូនប្រុសរូបនេះគិតរកសម្លាប់ខ្លួនចំនួន៣ដងមកហើយ ប៉ុន្តែពុំបានសម្រេច ព្រោះបងប្អូន និងមិត្តភ័ក្ត្រជួយឃាត់ទាន់ពេល ។
ប្រភពពីបងស្រី បានបញ្ជាក់ថា ប៉ុន្មានថ្ងៃមុន ប្អូនប្រុសបានយកទូរស័ព្ទដៃមកផ្ញើរូបគាត់ ហើយប្រាប់ថា រូបគេចេញទៅក្រៅបន្តិច ។រហូតមកដល់ព្រឹកថ្ងៃទី២៩ កក្កដានេះ រូបគាត់បានទទួលដំណឹងថា មានការប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹកនៅដងទន្លេសាប ភ្លាមៗនោះរូបគាត់ ហើយនឹងមិត្តភ័ក្ត្រ ក៏បាននាំគ្នាធ្វើដំណើរមកកាន់ទីតាំងកើតហេតុ ។ ពេលចុះមកដល់ទីតាំងក៏បានពិនិត្យមើលសាកសពបុរសម្នាក់នោះ ទើបដឹងថា ពិតជាប្អូនប្រុសរបស់គាត់ ប្រាកដមែន ។
បច្ចុប្បន្ន សពយកទៅដាក់តម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅវត្តចាស់ ៕