តូរីន ៖ ក្រុមសេះបង្កង់ Juventus ខកខានឱកាសក្នុងការដណ្តើមពានរង្វាន់ Serie A ដ៏លឿនបំផុត ខណៈពួកគេបានចាញ់អ្វីដែលគ្រូបង្វឹក Maurizio Sarri ហៅថា ការបរាជ័យដ៏ស្មុគស្មាញ ក្រោមថ្វីជើងរបស់ក្រុមក្បែរបាតតារាង Udinese ក្នុងលទ្ធផល ២-១។
Juventus ដែលធ្លាប់ជាជើងឯកអ៉ីតាលីអស់រយៈពេល ៣០០០ថ្ងៃ ត្រូវការឈ្នះតែ ១ប្រកួត ក្នុងចំណោម ៣ប្រកួតចុងក្រោយរបស់ពួកគេ ដើម្បីឈ្នះពានលើកទី៩ ជាប់ៗគ្នា។
កីឡាករហូឡង់ Matthijs de Ligt ជាង្នកបានគ្រាប់បើកឆាក ប៉ុន្តែត្រូវបាន Ilija Nestorovski រកគ្រាប់តាមស្មើវិញនៅដើមវគ្គទី២ និងការរកបានគ្រាប់ដ៏អស្ចារ្យរបស់ Seko Fofana នៅនាទីចុងម៉ោង។
ការបរាជ័យនេះដែរ នៅតែធ្វើឲ្យក្រុមរបស់លោក Sarri នៅមានសង្ឃឹមលើកពាន Serie A ដ្បិតត្រូវកាតែ ៣ពិន្ទុក្នុងចំណោម ៣ប្រកួតដែលនៅសល់ ដោយបានកំពុងនាំមុខក្រុមលេខ២ Atalanta ៦ពិន្ទុ និងនៅមានបេសកកម្មទល់នឹង Lyon ដណ្តើមកៅអីវគ្គ៨ក្រុមនៅ UEFA Champions League ទៀតផង៕