ភ្នំពេញ៖ ក្នុងត្រីសប្បុរសធម៌ប្រមូលមូលនិធិជួយដល់ការអភិរក្សដំរី ដើម្បីប្រមូលថវិកា ជួយដល់ដំរី ហើយថវិកាដែ ប្រមូលបានពីសប្បុរសជន អៃរាវត្តា បានយកទៅបើកប្រាក់ខែអោយហ្មដំរី ព្យាបាលដំរី និងទិញចំណីដំរី និងមានការគាំទ្របន្ថែមពីរដ្ឋមន្រ្តីក្រសួបរិស្ថានឯកឧត្តម សាយ សំអាល់ កាលពីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២០នោះបានបង្ហាញវត្តមានផងដែរក្នុងការបរិច្ចាកាថវិការបស់ខ្លួនជាមួយសង្គម។
ជាតារាល្បីក្នុងបណ្តាញសង្គមហ្វេសប៊ុកហើយមានរូបសម្រស់ស្រស់ស្អាតជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់សោភាជាមួយនឹងទឹកចិត្តដ៏មហាសាលដែលគេតែងតែហៅថាសេដ្ឋីនីចិត្តបុណ្យនោះបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា មូលហេតុដែលកញ្ញាសម្រេចចិត្តយកថវិកាចំនួន១ពាន់ដុល្លាររបស់កញ្ញាផ្ទាល់ចូលរួមក្នុងកម្មវិធីសប្បុរធម៌លើកនេះ ដោយសារតែកញ្ញាជាមនុស្សម្នាក់ដែលតែងតែស្រលាញ់ការពារបរិស្ថាន ធនធានធម្មជាតិ និងចូលរួមគ្រប់ការងារសង្គមទាំងអស់ ដែលកញ្ញាស្ទើរតែមិនលោះថ្ងៃ រកពេលទំនេរគ្មានក្នុងការធ្វើបុណ្យកុសល។
អ្វីដែលធ្វើអោយអ្នកគាំទ្រកាន់តែចាប់អារម្មណ៌នោះនៅក្នុងអំពើជាមនុស្សធម៌លើកនេះគឺប្អូនប្រុសបង្កើតរបស់ម៉ែរួយដែលគេដឹងថាជាមនុស្សម្នាក់ដែលតស៊ូរក្នុងឆាកជីវិតក្រាញននៀលមិនចុះចាញ់ជាមួយព្រហ្មលិខិត ជាមួយបងស្រីលើទឹកដីទីក្រុងដ៏ស៊ីវិល័យ រហូតទទួលបានជោគជ័យ មានទ្រព្យសម្បត្តិមហាសាលនោះ គឺកម្លោះសង្ហារលោក ដេវីដ ដែលបានចូលរួមក្នុងការអភិរក្សសត្វដំរីដោយបរិច្ចាគចំនួន៥០០ដុល្លារ ដែលសរុបក្រុមគ្រួសារម៉ែរួយបច្ចាគគឺអស់ថវិកា១៥០០ដុល្លារ ។
សូមបញ្ជាក់ថាកញ្ញាម៉ែរួយមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យក្នុងក្រុមគ្រួសារក្រីក្រហើយបានទៅធ្វើការដោយកម្លាំងបាយនៅប្រទេសថៃជាច្រើនឆ្នាំបន្ទាប់មកបានមកផ្សងព្រេង២នាក់បងប្អូនក្នុងទីក្រុងភ្នំពេញជាមួយទឹកប្រាក់៥០០ដុល្លារ ក្នុងរយៈពេលមិនដល់៣ឆ្នាំផងកញ្ញាទទួលបានជីវភាពរីកចម្រើនជោគជ័យក្នុងជីវិត មានក្រុមហ៊ុន មានកេរ្តិ៍ឈ្មោះបោះសម្លេង មានទ្រព្យសម្បត្តិជាច្រើន នឹងចូលរួមយ៉ាងសកម្មក្នុងអំពើមនុស្សធម៌ រហូតត្រូវបានមហាជនប្រសិទ្ធនាមថា សេដ្ឋីចិត្តបុណ្យម៉ែរ៉ួយ ៕