អងគ្លេស៖នាពេលថ្មីៗនេះ ក្រុមហ៊ុនផ្គត់ផ្គង់ទូរស័ព្ទរបស់ចក្រភពអង់គ្លេសកំពុងត្រូវបានហាមឃាត់មិនឱ្យទិញឧបករណ៍ថ្មីរបស់ក្រុមហ៊ុន Huawei 5G ចាប់ពីថ្ងៃទី ៣១ ខែធ្នូ ហើយពួកគេក៏ត្រូវព្រមានអោយមានការដកឧបករណ៍ 5G របស់ក្រុមហ៊ុនចិនទាំងអស់ចេញពីបណ្តាញរបស់ពួកគេនៅឆ្នាំ ២០២៧ ផងដែរ។
លោក Oliver Dowden ជារដ្ឋលេខាធិការត្រួតពិនិត្យផ្នែកឌីជីថលបានប្រាប់នៃការសម្រេចចិត្តនេះធ្វើឡើងស្របពេលមានការដាក់ទណ្ឌកម្មដែលបានធ្វើឡើងដោយទីក្រុងវ៉ាស៊ីនតោនដែលបានអះអាងថាក្រុមហ៊ុននេះកំពុងគំរាមកំហែងដល់សន្តិសុខជាតិ។
សូបបញ្ជាក់ថា បច្ចេកវិទ្យា 5G អាចធ្វើអោយបណ្ដាញអ៊ីនធ័រណេតមានល្បឿន លឿនជាងមុននិងមានសមត្ថភាពក្នុងការគាំទ្រឧបករណ៍ឥតខ្សែ កម្មវិធីហ្គេមចល័ត រហូតដល់ការចាក់ផ្សាយវីដេអូដែលមានគុណភាពខ្ពស់ សូម្បីតែឡានដែលគ្មានអ្នកបើកបរក៏អាចគាំទ្រដោយបច្ចេកវិទ្យា 5G ដែរ។ ចំណែកការភ្ជាប់បណ្តាញ 5G មួយចំនួនមានរួចហើយនៅក្នុងទីក្រុង និងទីប្រជុំជនរបស់ចក្រភពអង់គ្លេសរាប់សិបកន្លែង ប៉ុន្តែការគ្របដណ្ដប់មានលក្ខណៈតូចចង្អៀតនៅឡើយ។ លោក Dowden បានបន្ថែមទៀតថា នេះមិនមែនជាការសម្រេចចិត្តងាយស្រួលទេប៉ុន្តែវាជាការត្រឹមត្រូវសម្រាប់បណ្តាញទូរគមនាគមន៍ចក្រភពអង់គ្លេសសម្រាប់ការពារសន្តិសុខជាតិ និងសេដ្ឋកិច្ចរបស់យើងទាំងពេលបច្ចុប្បន្ននិងរយៈពេលវែង ដែលតម្រូវអោយអ្នកផ្តល់សេវាត្រូវតែដកឧបករណ៍ 5G របស់ក្រុមហ៊ុន Huawei ទាំងអស់ចេញពីបណ្តាញរបស់ពួកគេនៅឆ្នាំ ២០២៧។ ទោះយ៉ាងណាក៏ដោយ សកម្មភាពនេះមិនប៉ះពាល់ដល់សមត្ថភាពរបស់ក្រុមហ៊ុន Huawei ក្នុងការលក់ស្មាតហ្វូនរបស់ខ្លួនទៅអតិថិជនឬពីរបៀបដំណើរការរបស់វាឡើយនៅក្នុងប្រទេសអងគ្លេសនោះទេ។
បន្ទាប់បែបនេះអគ្គរាជទូតចិនប្រចាំនៅចក្រភពអង់គ្លេសលោក tweeted Liu Xiaoming បានមានប្រសាសន៍ថាការសម្រេចចិត្តនេះគឺជាការខកចិត្តនិងខុស ដែលប្រទេសអងគ្លេសកំពុងផ្តល់នូវបរិយាកាសធុរកិច្ចបើកចំហដោយមិនស្មើភាព និងមានរើសអើងសម្រាប់ក្រុមហ៊ុនមកពីប្រទេសដទៃទៀត។
ប៉ុន្តែរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានស្វាគមន៍ចំពោះព័ត៌មាននេះដោយនិយាយថា“ ចក្រភពអង់គ្លេសចូលរួមក្នុងបញ្ជីនៃបណ្តាប្រទេសដែលកំពុងឈរការពារសន្តិសុខជាតិរបស់ពួកគេដោយហាមឃាត់ការប្រើប្រាស់អ្នកលក់ដែលមិនទុកចិត្តនិងមានហានិភ័យខ្ពស់” ។