ភ្នំពេញ៖ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២០ បានសម្រេច ចោទ ប្រកាន់ លោក គង់ ខេមរា ចៅក្រមខេត្តកោះកុង ពីបទមនុស្សឃាតដោយអចេតនា លើករណីជិះ រថយន្តដេញ បុក ចោរ ស្រីឆក់កាបូបម្នាក់ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។
លោក គុ ជ គឹ ម ឡុ ង ព្រះរាជអាជ្ញា រង អម សាលាដំបូង រាជធានី ភ្នំពេញ បានបើក ការ ស៊ើបសួរ លើ សំណុំ នេះ ហើយក៏សម្រេចចោទប្រកាន់ ដោយយោងទៅតាមនីតិវិធីច្បាប់។
ពាក់ព័ន្ធនឹងករណីនេះ នៅព្រឹក ថ្ងៃ ទី ១១ ខែកក្កដានេះ ជនសង្ស័យនឹងត្រូវ បន្ត ការ សាកសួរ ពី ចៅក្រមសាលាដំបូងរាជធានី ដើម្បី ចោទប្រកាន់ជាផ្លូវការ។
សូម បញ្ជាក់ ថា ស្ត្រីជាចោរដែលតែងខ្លួន ជា ប្រុស ត្រូវបានជនសង្ស័យ បើករថយន្ត ដេញ បុក បណ្តាល ឱ្យ ស្លាប់ នៅ នឹង កន្លែង ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង ប្រមាណ ២ និង ៤០ នាទី រសៀល ថ្ងៃ ទី ៨ ខែកក្កដា ឆ្នាំ ២០២០ នៅ ខាងត្បូង ហាង លក់ បាយ សុខ ហុ ក តាម ផ្លូវ ភ្នំពេញ – ហាណូយ ក្នុងភូមិ រោងចក្រ សង្កាត់ គោក ឃ្លាង ខណ្ឌ សែន សុខ។
មុនពេលកើតហេតុ លោក គង់ ខេមរា ចៅក្រមខេត្តកោះកុង បាន ជិះ រថយន្ត ទៅ កាត់សក់ នៅ តាម ផ្លូវ លេខ ១០១១ ក្នុងភូមិ ពោងពាយ សង្កាត់ ភ្នំពេញ ថ្មី ខណ្ឌ សែន សុខ នៅ ពេល គាត់ ចុះ ពីលើ រថយន្ត ស្រាប់ តែស្រ្តីជាចោរ រូប នោះ បាន ធ្វើ សកម្ម ភាពជិះម៉ូតូ ឆក់ យក កាបូបជនសង្ស័យ ដែលកាន់ជាប់នឹងដៃ រួច ជិះរត់គេច ខ្លួន។ ជនសង្ស័យបានជិះរថយន្តដេញបុកពីក្រោយ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ៕