អូស្រ្តាលី៖តាមការចេញផ្សាយសារព័ត៌មាន BBC ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ទីក្រុងធំទី ២ របស់អូស្រ្តាលីបានចាប់ផ្តើមបិទទ្វារជាលើកទី ២ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃការឆ្លងមេរោគថ្មី។ អ្នករស់នៅក្នុងទីក្រុងមែលប៊នចំនួន ៥ លាននាក់នឹងត្រូវបានហាមឃាត់មិនឱ្យចាកចេញពីផ្ទះរយៈពេលប្រាំមួយសប្តាហ៍លើកលែងតែហេតុផលសំខាន់ៗ ទើបអនុញ្ញាត។
ប៉ូលីសនិយាយថាពួកគេកំពុងរៀបចំការដាក់បង្ខាំងនៅជុំវិញទីក្រុងដោយមានប៉ុស្តិ៍ត្រួតពិនិត្យគ្រប់ពេលនិងគ្រប់ទីកន្លែងដើម្បីពង្រឹងវិធានការណ៍នេះ នៅពេលព្រំដែនរវាងរដ្ឋ Victoria និងរដ្ឋ New South Wales ដែលផ្នែកមួយរបស់ទីក្រុងមែលប៊នបានបិទទ្វារកាលពីថ្ងៃអង្គារ។
លោកនាយករដ្ឋមន្រ្តី ស្កុតម៉ូរីសុន ពេលទៅចូលរួមគោរពវិញ្ញាណក្ខន្ធរបស់ Melburnian កាលពីថ្ងៃពុធ បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយថា វិធានការនេះទាំងនេះគឺជាការលះបង់ដ៏ធំមួយសរាប់គ្រួសារ ពលរដ្ឋ និងសម្រាប់សហគមន៍អូស្ត្រាលីផងដែរ” ។ រហូតមកដល់ពេលនេះ ប្រទេសអូស្រ្តាលីមានកំណត់ត្រាអ្នកឆ្លងជិត ៩.០០០ ករណី និង ១០៦ នាក់បានស្លាប់ដោយសារវីរុស និងមានពលរដ្ឋអូស្រ្តាលីចំនួន ៣.០០០ នាក់កំពុងស្ថិតនៅក្រោមការឃ្លាំមើលរបស់ប៉ូលីសនៅផ្ទះ។