តួកគី៖តាមការចេញផ្សាយសារព័ត៌មានចិន ស៊ីនហួរ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០រដ្ឋមន្រ្តីតួកគីកាលពីថ្ងៃសុក្របាននិយាយថាចំនួនអ្នកស្លាប់នៅក្នុងការផ្ទុះមួយនៅឯរោងចក្រផលិតកាំជ្រួចមួយនៅខេត្ត សាគីណា ភាគពាយ័ព្យប្រទេសទួរគីបានកើនឡើងដល់ ៤ នាក់និងចំនួនអ្នករងរបួសដល់ ១០៨ នាក់។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅកន្លែងកើតហេតុក្នុងស្រុក ហេនឃិក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Suleyman Soylu បាននិយាយថារហូតមកដល់ពេលនេះមានមនុស្ស ៤ នាក់បានស្លាប់ ហើយប្រតិបត្តិការរុករកនិងជួយសង្គ្រោះកំពុងបន្ត។
ចណែករដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Fahrettin Koca បានកត់សម្គាល់ថាមនុស្សសរុបចំនួន ១០៨ នាក់បានរងរបួសនិងបានបញ្ជូនទៅមន្ទីរពេទ្យដោយកត់សម្គាល់ឃើញថា ៤៨ នាក់ក្នុងចំណោមពួកគេដែលមានរបួសស្រាលត្រូវបានចាកចេញពីមន្ទីរពេទ្យវិញ។
ការផ្ទុះដ៏ធំមួយបានកើតឡើងនៅម៉ោង ១១ និង ១៥ នាទីព្រឹកម៉ោងក្នុងស្រុក នៅឯរោងចក្រដែលផ្ទុកនូវគ្រឿងផ្ទុះចំនួន ១១០ តោន។ ការផ្ទុះដ៏ធំត្រូវបានបន្តដោយការផ្ទុះជាច្រើនទៀតដែលបានរារាំងបេសកកម្មក្រុមអ្នកពន្លត់អគ្គីភ័យពីការគ្រប់គ្រងអគ្គិភ័យនិងបើកប្រតិបត្តិការជួយសង្គ្រោះ។ ភ្លាបៗនោះ អាជ្ញាធរបានជំរុញឱ្យពលរដ្ឋចាកចេញពីតំបន់ និងស្នាក់នៅក្នុងផ្ទះព្រោះថាសារធាតុគីមីនៅក្នុងផ្សែងអាចប៉ះពាល់ដល់សុខភាព។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនិងគ្រោះអាសន្នបញ្ជាក់ថាឧប្បត្តិហេតុនេះគួរតែត្រូវបានគេចាត់ទុកថាជាគ្រោះថ្នាក់ឧស្សាហកម្មហើយមិនមានប្រភពវិទ្យុសកម្មណាមួយត្រូវបានរកឃើញនៅរោងចក្រនោះទេ។