អុីស្រាអ៊ែល៖តាមការចេញផ្សាយសារព័ត៌មាន Mail Online News នាថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២០ បុគ្គលិកអង្គការសហប្រជាជាតិពីរនាក់ត្រូវបានផ្អាកពីការងារ បន្ទាប់ពីបែកធ្លាយវីដេអូរួមភេទនៅក្នុងរថយន្ដ បង្ករអោយមានការភ្ញាក់ផ្អែលយ៉ាងខ្លាំងក្នុងប្រទេស អ៊ីស្រាអែល។
នៅក្នុងវីដេអូដែលមានរយៈពេល ១៨ វិនាទីដែលត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម Twitter បង្ហាញពីសកម្មភាពរបស់ពួកគេនៅក្នុងកៅអីខាងក្រោយនៃរថយន្តពណ៌សមួយនៅក្នុងទីក្រុង Tel Aviv ។
សកម្មភាពបែបនេះត្រូវបានអង្គការសហប្រជាជាតិបានដាក់ពិន័យពួគេឲ្យឈប់សម្រាកដោយគ្មានប្រាក់ខែជុំវិញការចោទប្រកាន់ពីការប្រព្រឹត្តមិនត្រឹមត្រូវខាងផ្លូវភេទ។ អង្គការសហប្រជាជាតិក៏បានបញ្ជាក់ផងដែរថាពួគេទាំង ២ នាក់ដែលនៅក្នុងរថយន្តគឺជាបុគ្គលិកមកពីអង្គការឃ្លាំមើលរបស់ UN ដែលជាកម្លាំងរក្សាសន្តិភាពដែលមានមូលដ្ឋាននៅទីក្រុងហ្សេរុយសាឡឹម។
លោក Stephane Dujarric អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយកាលពីម្សិលមិញថាការព្យួរទោសរបស់ពួកគេគឺសមរម្យដោយសារភាពធ្ងន់ធ្ងរនៃការចោទប្រកាន់ថាមិនបានគោរពតាមបទដ្ឋាននៃមន្ត្រីរាជការអន្តរជាតិ។ លោកបានបន្ថែមថា UN បានចូលរួមក្នុងយុទ្ធនាការលើកកម្ពស់ការយល់ដឹងដ៏រឹងមាំ និងមានក្រមសីលធម៌ល្អអំពីកាតព្វកិច្ចរបស់ពួកគេចំពោះក្រមប្រតិបត្តិរបស់អង្គការសហប្រជាជាតិ” ។ អាកប្បកិរិយាដែលបានឃើញនៅក្នុងវាគឺគួរស្អប់ខ្ពើមនិងប្រឆាំងនឹងអ្វីគ្រប់យ៉ាងដែលយើងឈរជើងនិងកំពុងធ្វើការដើម្បីសំរេចបាននូវការប្រយុទ្ធប្រឆាំងនឹងការប្រព្រឹត្តមិនត្រឹមត្រូវរបស់បុគ្គលិកក្នុងអង្គការសហប្រជាជាតិ។