BBC: សហភាពអឺរ៉ុបបង្ហាញឈ្មោះប្រទេសចំនួន ១៤ ដែលចាត់ទុកថាមានសុវត្តិភាពបំផុតសំរាបពលរដ្ឋរបស់ខ្លួនត្រូវបានអនុញ្ញាតអោយចូលកំសាន្ដចាប់ពីថ្ងៃទី ១ ខែកក្កដា ទោះបីមានជំងឺរាតត្បាតនេះក៏ដោយ ប៉ុន្តែលើកលែងសហរដ្ឋអាមេរិក ប្រេស៊ីល និងចិនត្រូវបានគេដកចេញ។
ចំណោមប្រទេសឈ្មោះទាំង១៤ នោះរួមមានអូស្រ្តាលី កាណាដា ជប៉ុន ម៉ារ៉ុកនិងកូរ៉េខាងត្បូង។ អ្នកការទូតនិយាយថាសហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេចសំរាប់ផ្ដល់ការអនុញ្ញាតិដល់ប្រទេសចិនប្រសិនបើរដ្ឋាភិបាលចិនផ្តល់កិច្ចព្រមព្រៀងផ្ទុយមួយសម្រាប់អ្នកដំណើរអឺរ៉ុប។ ការត្រួតពិនិត្យព្រំដែនរបស់សហភាពអ៊ឺរ៉ុបត្រូវបានអនុញ្ញាតិសម្រាប់ពលរដ្ឋអឺរ៉ុបទៅកាន់ប្លុកប្រទេសទាំង១៤ នេះ ចំណែកវិធានការសម្រាប់អ្នកដំណើរអង់គ្លេសត្រូវបានធ្វើឡើងដោយឡែកនៅក្នុងការចរចារ Brexit ។ ជនជាតិអង់គ្លេសនៅតែត្រូវបានគេរឹតបន្ដឹងតាមរបៀបដូចគ្នានឹងពលរដ្ឋសហភាពអឺរ៉ុបរហូតដល់បញ្ចប់នៃកិច្ចចរចារ Brexit នៅថ្ងៃទី ៣១ ខែធ្នូ។ ដូច្នេះក្នុងអំឡុងពេលនោះជនជាតិអង់គ្លេសនិងសមាជិកគ្រួសាររបស់ពួកគេត្រូវបានរួចផុតពីការដាក់កម្រិតការធ្វើដំណើរបណ្តោះអាសន្ន។