មហាជនពិតជាមានការភ្ញាក់ផ្អើលនិងនឹកហួសចិត្តយ៉ាងខ្លាំងនៅពេលដែលមើលឃើញម្ចាស់ផេកពីរនាក់ ដែលម្នាក់ជាអ្នកលក់ឡេ និងម្នាក់ទៀតលក់ត្រីងៀតតាមអនលាញ បានឡាយជេរអតិថិជនរបស់ខ្លួន កប់ៗមាត់ ដោយប្រើប្រាស់ពាក្យសម្តីបែបអសីលធម៌ មិនស័ក្តសមជាស្រ្តីខ្មែរទាល់តែសោះ ។សូមបញ្ជាក់ថាវប្បធម៌នៃការជេរបញ្ចោរគ្នាតាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅតែបន្តកើតមានជាហូរហែរ ទោះបីគេដឹងថាការធ្វើបែបនេះវាប៉ះពាល់យ៉ាងខ្លាំងទៅដល់សេចក្តីថ្លៃថ្នូរក៏ដូចជាសិទ្ធបុគ្គលយ៉ាងណាក្តីជាពិសេស ធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ស្រ្តីខ្មែរយ៉ាងធ្ងន់ធ្ងរទៀតផង ។
ជុំវិញរឿងរ៉ាវនៃការជេរបញ្ចោររបស់ស្រ្តីពីរនាក់ខាងលើនេះដែរគឺផ្តើមឡើងពីការនាំចូលផលិតផលខូចគុណភាពចែកចាយបងប្អូនខ្មែរនៅអាមេរិក ដែលទិញអស់រាប់រយរាប់ពាន់ដុល្លារ ហើយយកទៅប្រើប្រាស់មិនកើត លុះពេលសួរនាំបែរគ្មានទំនួលខុសត្រូវ និងជេរបញ្ចោរកប់ៗមាត់តែម្តង។សូមរំលឹកថា ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក ទាំងក្នុងនិងក្រៅប្រទេស បានសម្តែងការហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានឃើញបងប្អូនខ្មែរនៅអាមេរិក បានចេញមុខឡាយវីដេអូទម្លាយពី ទង្វើរកស៊ីលក់ផលិតខូចគុណភាព និងគ្មានការទទួលខុសត្រូវ របស់ស្រ្តីរូបស្រស់ម្នាក់ជាអ្នករស់នៅ អាមេរិកដូចគ្នា ដែលមានផេករបស់ខ្លួនចំនួនពីរលក់ផលិតផលខុសគ្នា ប៉ុន្តែបក្សពួកតែមួយ ។
បើតាមការឲ្យដឹងពីស្រ្តីរងគ្រោះម្នាក់ក្នុងល័ក្ខខ័ណ្ឌ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ដោយសារតែជាមិត្តភក្តិរាប់អានគ្នា ទៅនឹងស្រ្តីម្ចាស់ផេកដែលមានឈ្មោះ Sovan SLK slk និងមួយទៀតឈ្មោះ SLK beauty products ពួកគាត់ក៏បានគាំទ្រជួយទិញផលិតផលឡេលាបមុខមួយឈុតតម្លៃ ២៨៥ ដុល្លារ ដោយបានទិញអស់រហូតដល់ទៅ ៦០០ ទៅ ៧០០ ដុល្លារឯណោះ ប៉ុន្តែ អ្វីដែលធ្វើឲ្យគាត់ខកចិត្តយ៉ាងខ្លាំងនោះ គឺថាឈុតឡេទាំងនោះខូចគុណភាពពេលលាបទៅធ្វើឲ្យខូចស្បែកមុខយ៉ាងធ្ងន់ធ្ងរ (ដូចមានជាតិកាត់ លាបទៅក្រហាយដូចម្ទេស ឡើងក្តៅខ្លាំងតែម្តង)។ទន្ទឹមនិងនោះស្រ្តីរងគ្រោះក៏បានបង្ហាញវីដេអូ និងប្រាប់ឲ្យដឹងទៀតថា ដបឈុតទឹកសារ៉ូម បាញ់ចេញខ្មៅហួសដឺឡេ ពេលលាបបណ្តាលឲ្យខូចមុខ របក របើកខ្ទេចខ្ទីអស់ហើយ ពោលគឺស្បែកមុខស្តែងឡើងចេញសរសៃឈាមគួរឲ្យខ្លាចតែម្តង។ ហើយទឹកសារ៉ូមចេញព័ណ៌ខ្មៅហ្នឹង ពេលសួរនាំ អ្នកលក់បានប្រាប់ថា វាជា [យិនស៊ិន] តែយកមកលាបបែរជាធ្វើឲ្យខូចមុខខ្ទេចខ្ទីអស់ ខណៈនៅអាមេរិកដូចលោកអ្នកបានដឹងស្រាប់ហើយថា ទៅព្យាបាលទម្រាំបានមុខដូចដើមវិញគឺត្រូវចំណាយលុយអស់រាប់ពាន់ដុល្លារឯណោះ។
ស្រ្តីរងគ្រោះបន្តទម្លាយឲ្យដឹងទៀតថា ឡេក្លងតូចៗ ១ក្លងតម្លៃ 50$ ខ្វេះលាបតែ ២,ទៅ៣ ដង អស់ហើយ តែអ្វីដែលសំខាន់នោះ គឺលាបមិនកើតទៀត ខណៈម៉ាស់បិទមុខវិញធ្វើឲ្យរមាស់ ដោយត្រូវបង្ខំចិត្តបោះចោលក្នុងធុងសំរាមទាំងអស់។ ប៉ុន្តែ អ្វីដែលហួសចិត្តខ្លាំងនោះ គឺនៅពេលសួរនាំហេតុអ្វីផលិតផលអត់ល្អ រកស៊ីលក់ដូរបោកប្រាស់បែបនេះ ស្រាប់តែអ្នកលក់ដែលពុំមានទំនួលខុសត្រូវសម្រាប់អតិថិជន បែរជាឆ្លើយតបជាមួយការជេរបញ្ចោ ប្រមាថធ្ងន់ៗទៅភ្ញៀវសព្វគ្រប់បែបយ៉ាងទៅវិញ។ជាក់ស្តែង តាមរយៈការ Live វីដេអូ ស្រ្តីអ្នកលក់ដែលជាអ្នកនាំយកផលិតផល ចែកចាយលក់ទៅដល់បងប្អូនខ្មែរនៅអាមេរិក បាននិយាយដោយគ្មានទំនួលខុសត្រូវយ៉ាងរំភើយថា ខ្លួនមិនមានជារោងចក្រ ផលិត មិនមែននៅក្នុងផលិតផលទាំងនោះទេ ព្រោះខ្លួនបានត្រឹមចំណាយលុយយកទៅទិញពីក្រុមហ៊ុនគេដែរ ដើម្បីយកមកចែកចាយបន្តប៉ុណ្ណោះ។
ទោះជាយ៉ាងណា ក្នុងនាមជាអ្នកលក់ដែលមានការទទួលខុសត្រូវខ្ពស់នោះប្រសិនបើអតិថិជនត្អូញត្អែរថា ផលិតផលប្រើមិនកើត ឬធ្វើឲ្យមានបញ្ហា គឺត្រូវតែទទួលយកការពិត និងធ្វើការឆ្លើយតបទៅកាន់អតិថិជនរបស់ខ្លួននូវពាក្យសម្តី ឲ្យបានសមរម្យ ពោលគឺនាំចូលមកពីប្រភពណា គឺត្រូវតែឲ្យប្រភពនោះជាអ្នកទទួលខុសត្រូវបន្ត មិនមែនឆ្លើយតបជាមួយការជេរបញ្ចោដ៏គ្មានតម្លៃសេចក្តីថ្លៃថ្នូរ ទៅកាន់អតិ ថិជន ព្រោះតែខឹងគេចោទប្រកាន់រកស៊ីចែកចាយផលិតផលគ្មានគុណភាពបែបនេះឡើយ។
ពិតណាស់ បើទោះជាស្រ្តីអ្នកលក់ខាងលើ បានអះអាងថា ផលិតផលរបស់ខ្លួននាំចូលមកអាមេរិក ត្រូវបានបង់ពន្ធត្រឹមត្រូវយ៉ាងណា ប៉ុន្តែ សម្រាប់ផលិតគ្មានគុណភាព ដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ដោយគ្មានការធានារ៉ាប់រង គឺជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ពោលគឺនៅអាមេរិកមិនអាចឲ្យកើតមាននោះឡើយ។ដោយឡែក រឿងមួយទៀត សម្រាប់អ្នកលក់ចែកចាយត្រីងៀតនៅអាមេរិកម្នាក់នេះវិញ ដែលជាម្ចាស់ផេកឈ្មោះ Sareum Ro Petersen ក៏ត្រូវបានស្រ្តីរងគ្រោះទម្លាយឲ្យដឹងថា ក៏ជាអ្នកលក់គ្មានការទទួលខុសត្រូវ និងមានជំនាញខាងជេរបញ្ចោដូចគ្នាផងដែរ ដែលពួកគាត់បានចោទប្រកាន់ថា បានបោកប្រាស់ត្រីងៀតពីពួកគាត់អស់ជាង ៣០០០ ដុល្លារ ខណៈលក់ត្រីងៀតខូចគុណភាព (ធុំក្លិនស្អុយ) ហើយស៊ីគីឡូ ដោយក្នុង១គីឡូ បានតែ៦ខាំ ប៉ុណ្ណោះ រីឯប្រហុកវិញ គឺថាធុំក្លិនឆ្អាបខ្លាំងតែម្តង។
ជាមួយគ្នានេះ ស្រ្តីរងគ្រោះក៏សូមឲ្យបងប្អូនខ្មែរនៅក្រៅប្រទេសទាំងអស់ ឈប់បន្ត Support ទិញអ្នកលក់ដូរចែកចាយគ្មានការទទួលខុសត្រូវទាំងពីរខាងលើនេះទៀត ដើម្បីកុំឲ្យជួបរឿងដ៏ឈឺចាប់ដូចពួកគាត់ អស់លុយរាប់រាយពាន់ដុល្លារ ត្រូវខូចមុខ ផលិផតផលទិញមកប្រើប្រាស់មិនកើតហើយ ត្រូវអ្នកលក់ជេរបញ្ចោ ប្រមាថមើលងាយធ្ងន់ៗថែមទៀតផង៕