ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង៣០នាទី យប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ផ្ទះជាង ១០ ខ្នង ឆេះទាំងស្រុង នៅតាមបណ្ដោយ ផ្លូវជាតិលេខ៥ ខាងកើតយ៉ឿត្រី គីឡូម៉ែត្រលេខ៩ ប្រមាណ ៧០ ម៉ែត្រ ស្ថិតក្នុងក្រុម៤ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។ មូលហេតុ មានជនសង្ស័យលួចដុតផ្ទះ រួចហើយសមត្ថកិច្ចបានដោះលែងវិញហើយ ។ ក៏ប៉ុន្តែភ្លាមៗនោះ ទាំងប្រជាពលរដ្ឋ និងទាំងសមត្ថកិច្ច បានចេញជួយអន្តរាគមន៍ភ្លាមៗ ។មុនពេលកើតហេតុ គេឃើញផ្ទះមួយខ្នង ដែលនៅកណ្ដាលគេ មានអគ្គិភ័យ ឆាបឆេះ ដោយម្ចាស់ផ្ទះ បង្ហើបប្រាប់ថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ភ្លាមៗនោះ បង្កឱ្យមាន ការភ្ញាក់ផ្អើលពេញភូមិ ហើយប្រជាពលរដ្ឋ បាននាំគ្នាដងទឹក យកទៅជួយពន្លត់ តែដោយសារ តែស្ថានភាព នៃអគ្គិភ័យ មានទំហំធំពេក មិនអាចគ្រប់គ្រងបាន ទើបបណ្ដាល ឲ្យឆេះរាលដាល ឆ្លងដល់ផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរខាង ជាច្រើនខ្នងទៀត បង្កជាអណ្ដាតភ្លើង ឆេះយ៉ាង សន្ធោសន្ធៅ រហូតគ្រប់គ្រងលែងបាន នាំគ្នាប្រមូលយកទ្រព្យសម្បត្តិ ដែលមានតម្លៃ រត់ចេញពីផ្ទះ។ ទន្ទឹមគ្នានេះ ក៏មានប្រជាពលរដ្ឋផ្សេងទៀត ប្រមូលទ្រព្យសម្បត្តិ ដែលមានតំលៃ មិនទាន់ ហើយរត់ចេញតែសំបកខ្លួន និងបានត្រឹមតែឈរ សម្លឹងមើលផ្ទះ ដែលកំពុង ត្រូវបាន អគ្គិភ័យ លេបត្របាក់ យ៉ាងសន្ធោសន្ធៅ ទាំងទឹកភ្នែក សោកសៅ។
សមត្ថកិច្ចចម្រុះ និងកម្លាំងបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ បានចេញរថយន្តជាច្រើនគ្រឿង មកជួយអន្តរាគមន៍ បាញ់ពន្លត់ទប់ស្កាត់។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចប្រើប្រាស់ រថយន្តចំនួន ២១ គ្រឿង ប្រើប្រាស់ទឹកអស់ជាង ៣០ ឡាន និងប្រើរយៈពេលអស់ជាង ១ ម៉ោង ទើបគ្រប់គ្រងស្ថានការណ៍ នៃអគ្គិភ័យនេះបាន។ ចំពោះផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន មិនទាន់អាចបញ្ជាក់ ចំនួនបាននៅឡើយទេ។ ចំពោះមូលហេតុ នៃការឆាបឆេះនេះវិញ សមត្ថកិច្ច កំពុងតែស្រាវជ្រាវ និងមានការផ្សព្វផ្សាយ ជូននៅលើគេហទំព័រផ្លូវការ របស់ការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ។ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យ ដឹងថា អគ្គិភ័យ ឆាប់ឆេះផ្ទះ ប្រជាពលរដ្ឋនេះ មិនក្រោមពី ១០ ខ្នងផ្ទះនោះទេ ហើយផ្ទះដែលត្រូវអគ្គិភ័យ លេបត្របាក់ ជាប្រភេទផ្ទះឈើលើ ថ្មក្រោម ដំបូលប្រក់ស័ង្កសី៕