បាត់ដំបង៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗបន្ទាប់ពីបានប្រព្រឹត្តអំពើឃាតកម្មដោយបានកាប់ទៅលើស្ត្រីចំណាស់ម្នាក់ចំនួន ៣កាំបិទខ្វែវ ដេកស្លាប់ក្នុងថ្លុកឈាម។ករណីឃាតកម្មនេះ កើតឡើងកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៧ និង៤០នាទីព្រឹក នៅភូមិយុត្តិធម៏ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។
បុរសជនសង្ស័យម្នាក់ឈ្មោះ សឿន សុខណា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិអូរឫស្សី ឃុំបឹងប្រាំ ស្រុកបវេល ដោយនៅពេលកើតហេតុរូបគេបានយកកាំបិតខ្វែវ ទៅកាប់លើជនរងគ្រោះ ឈ្មោះ ឡាច គី ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើចំនួន ៣កាំបិត ចំត្រង់.ក ផ្នែកខាងក្រោយមួយកាំបិត ត្រង់ស្មាខាងឆ្វេងមួយកាំបិតនិងម្រាមដៃខាងស្តាំមួយកាំបិតបណ្តាលអោយជនរងគ្រោះស្លាប់ពេលដែលជនរងគ្រោះកំពុងធ្វើម្ហូបដាំបាយនៅខាងក្រោយផ្ទះ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យបានសារភាពថាដើមចង់ដែលកើតឲ្យមានករណីនេះគឺដោយសារតែគេខឹងទៅលើជនរងគ្រោះព្រោះកន្លងមកដែលតែងតែស្តីអោយម្តាយរបស់ខ្លួនញឹកញាប់ពេកហើយភាសានេះនៅតែឮដដែលៗ ទើបទ្រាំមិនបានក៏បានលីខ្វែវទៅកាប់តែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងអធិការស្រុកបវេល រៀបចំសំណុំរឿងដើម្បីបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្ត៕