នៅពេលវេទិកា Miss world រៀបចំហើយសួរចំណាប់ អារម្មណ៍បវរកញ្ញា ប្រទេសខ្លួន នីមួយ បវរកញ្ញា តំណាងកម្ពុជា និយាយចេញដោយភាពស្ទាក់ស្ទើរ អំពីកម្រិតភាសានិយាយអង់គ្លេស។ Video ដែលបង្ហាញចេញមក នោះធ្វើអោយហ្វេនៗ ដែលបានទស្សនា ខ្លះទើសចិត្តខ្លះតឹងទ្រូង ដែលមិនគួរ ណា អ្នករៀបចំកម្មវិធីចេញពីស្រុកយើង ទៅឆកល្វែងមិនបានផ្ចិតផ្ចង់អោយល្អ មុនពេលឡើងដល់អន្តរជាតិ។ មិនមែនតែសម្រស់មួយមុខទេ សម្រាប់បវរកញ្ញា គឺត្រូវមានទាំងចំណេះដឹងផ្សំគ្នា។
ប្រិយមិត្តទទួលស្គាល់ថា កញ្ញាភុំ សោភ័ណ្ឌ ជាម្ចាស់មកុដ Miss World Cambodia មានសម្រស់គួរអោយទាក់ទាញ។ ប៉ុន្តែ នាងហាក់នៅស្ទើរ ផ្នែកភាសា បរទេស ក្នុងការប្រើប្រាស់ពេលដល់ ចំណុំចំណោមគេ។ នៅពេលធ្វើកិច្ចសម្ភាសន៍លើវិដេអូ បង្ហាញឡើង ហ្វេនៗហាក់ភ្ញាក់នៅពេលដែលនាង ហាក់មិនសូវនិយាយលះៗ លើភាសាបរទេស។ យ៉ាងណាមិញ សោភ័ណ្ឌ បានយកចិត្តទុកដាក់ប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ហើយដើម្បីមាតុភូមិជាតិ ។ យើងនៅតែលើកទឹកចិត្តអោយ ស្រីស្អាតរូបនេះ ខិតខំយកអោយអស់លទ្ឋភាព។ ជាបទពិសោធន៍ មហាជនស្នើអោយ អ្នករៀបចំកម្មវិធី Miss World Cambodia របស់ខ្មែរយើង គួរសម្រិតសម្រាំងបន្តិច រាល់ការជ្រើសរើស បើនៅក្នុងស្រុកមិនអីនោះទេ ។ ប៉ុន្តែយើងបញ្ជូនទៅ អួតគេនៅក្រៅប្រទេស មិនអាចលេងសើចឡើង ។
ដូចជាមានការលើកឡើងផុស ជាសាធារណៈថា«ខ្ញុំមិនដឹងថា គួរនិយាយយ៉ាងម៉េច ពី អារម្មណ៍ របស់ខ្ញុំទេ! ជាការពិត ខ្ញុំពិត ជា គាំទ្រ បវរកញ្ញា របស់ខ្ញុំ យ៉ាងអស់ពី បេះដូង តែខ្ញុំមាន អារម្មណ៍ ថា ហុិម “ សុំដក ដង្ហេីម មួយ “ តឹងទ្រូង ហា បង ៗស្ថាប័ន ក្រុមហ៊ុន អេីយ បេីបងជ្រុលជា រេីស បវរកញ្ញា មកហេីយ ជួយបង្វឹក បង្ហាត់នាងផ ង ខ្ញុំ សូម អង្វរ មែនតេី »។វិស័យបវរកញ្ញានៅ កម្ពុជាឃើញថា មានការជឿនលឿនពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះតែអ្នកគាំទ្រចូលចិត្តតាមដានរាល់ពេលដែលបង្កើតឡើង។ ជាក់ស្តែងកម្មវិធីប្រកួតបវរកញ្ញា ២ដែលវ៉ាដាច់គេក្នុងការឆក់អារម្មណ៍ទស្សនិកជន តាមប្រម៉ាញ់ នោះ គឺMiss Grand Cambodia និង Miss Universe Cambodia ផ្ទុះការគាំទ្រសាហាវ។ ឯបេក្ខភាពដែល បានមកដាក់ពាក្យឃើញថា មានការប្រជែងគ្នា និងខំតតាំងតាមសមត្ថភាពព្រោះថា ងាយទទួលបានភាពល្បីល្បាញក្រោយពេល បានឡើងឆាកប្រកួត។ ដូចនេះគួរសម្រិតសម្រាំងអោយនបានល្អបំផុតមុនពេល ជ្រើសរើសអោយពាក់មកុដ។