ខេត្តក្រចេះ៖បុរសជាអ្នកបើកបរនិងរថយន្តដឹកថ្មមួយគ្រឿងត្រូវបានកម្លាំងនរគបាលស្រុកចិត្របុរីសហការជាមួយនគរបាលស្រុកស្នួលស្រាវជ្រាវឃាត់ចាប់ឃាត់បានបន្ទាប់ពីបង្កហេតុបើករថយន្តដឹកថ្មធ្វេសប្រហេសធ្លាក់ដុំថ្មលើផ្លូវមកប៉ះជាមួយផាស់អាប់ ក្នុងទិសដៅបញ្រ្ចាស់គ្នា បណ្តាលអោយមនុស្សប្រុសស្រី ពីរនាក់ដែលធ្វើដំណើរលើផាស់អាប់រងរបួសធ្ងន់និងស្រាល។
ករណីគ្រោះថ្នាក់នេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្លូវ កោងភូមិអង្គ្រង ឃុំកន្ទួតស្រុកចិត្របុរីលើផ្លូវជាតិលេខ7(ក្រចេះស្នួល)។សមត្ថកិច្ចបានឲ្យដឹងថាអ្នកបើកបរម៉ូតូផាស់អាប់(ម៉ូតូកង់៣) មានឈ្មោះ ខេង អី អាយុ៣២ឆ្នាំមានទីលំនៅភូមិក្បាលស្នួលឃុំស្នួលស្រុកស្នួលខេត្តក្រចេះ(រងបួសស្រាល) និងអ្នករួមដំណើពីក្រោយឈ្មោះ សារី សំរោះ ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិសំព័រ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ(របួសធ្ងន់) បានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តក្រចះ។
ក្រោយកើតហេតុអ្នកបើកបរបានបើករថយន្ដគេចពីកន្លែងកើតហេតុតែយ៉ាងណាត្រូវបាននគរបាលស្រាវជ្រាវតាមចាប់ឃាត់បានមកវិញ។