នឹកស្រណោះរដូវភ្ជុំបិណ្ឌ! កញ្ញា លីវ ជីលី និង កញ្ញា សេង រដ្ឋា គ្រងនូវសម្លៀកបំពាក់ប្រពៃណីខ្មែរ នារដូវ បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខាងមុននេះ ពិតជាមាន សម្រស់ស្រស់សោភាគួរឱ្យចង់គយគន់ណាស់។ នៅពេលគេធ្លាប់តែឃើញ តារាស្រីទាំង២នេះ គ្រងឈុតបែបសម័យ គឺថាស្រស់ស្អាតមួយតង់ហើយ។ ប៉ុន្តែការរំលេចឈុត លំដាប់ជាតិបែបនេះ រិតតែរុញ អោយសម្រស់ស្ត្រីខ្មែរល្អគន់។
លីវ ជីលី និង សេង រដ្ឋា ជាអ្នកប្រឡងលើវេទិកា Miss Grand Cambodia 2020 ដូចគ្នា។ អំឡុងពេលនោះ សេង រដ្ឋា បានឈ្នះមកុដ ខណៈជីលីលេខ៣ ។ក្រោយមកមាន ភាពរកាំរកូសខ្លះ ផ្អើលតំណែង ម្ចាស់មកុដបង្កជា រឿងតាមដានក្នុងពេល ដកហូតមកុដ។ ក្រោយបិទបញ្ចប់រឿង លីវ ជីលីបាន ត្រូវលើកអោយក្លាយជាម្ចាស់មកុដវិញ។ ជាមួយការតាំងចិត្តលីវ ជីលី ក៍តស៊ូ ព្យាយាម ហ្វឹកហាត់ហើយ ឈ្មុលការប្រកួតលើឆាក អន្តរជាតិរហូត ធ្វើអោយគេភ្ញាក់ផ្អើលក្រោយនាងយកឈ្នះដល់ ជុំ២០ប្រទេសចុងក្រោយ។
យ៉ាងណាមិញ ម្នាក់ៗដាក់ការសង្ស័យថា ជីលីនិងរដ្ឋា អាចមើលមុខគ្នាមិនចំក្រោយ ផ្ទៃក្នុងប្រឡងរួចផ្ទុះរឿង។ប៉ុន្តែធាតុពិត ពួកគេគឺជាមិត្តភក្តិដែល មានការរាប់អានគ្នា រហូតបានការងារធ្វើរួមគ្នា។ម្នាក់ៗ កំពុងទទួលបានប្រជាប្រិយភាព រៀងខ្លួន។ រដ្ឋា បានគ្រងតំណែងតួឯករឿងជាបន្តបន្ទាប់។ឯជីលីក៍មមាញឹកការថត ស្បតផ្សេងៗស្ទើរ រើខ្លួនមិនរួច។ចុងក្រោយនេះជីលី កំពុងក្លាយជាគណៈកម្មាការវាយតម្លៃ ការប្រឡងស្រីស្អាតរដូលកាលថ្មី២០២១។