ឥណ្ឌូនេស៊ី៖ ផ្សែងខ្លួលខ្មាញ់យ៉ាងសន្ធោសន្ធៅដែលផ្ទុះចេញពីភ្នំភ្លើងសកម្មឈ្មោះ Sinabung នៅឯខេត្ត North Sumatra បានជះទៅលើអាកាសរហូតដល់ប្រមាណ៤៥០០ម៉ែត្រ ដែលបាន កើតឡើងកាលពីថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅដែលបង្កើតនូវក្តីកង្វល់បន្ថែមពីជំងឺកូវីដ-១៩ ដល់អាជា្ញធរដែល ត្រូវទទួលបន្ទុកដោះស្រាយ ។
ពាក់ព័ន្ធនឹងករណីនេះភ្នាក់ងារផ្នែកភូមិសាស្ត្រប្រចាំតំបន់បានជម្រាបឲ្យដឹងថា ភ្នំភ្លើងនេះបានផ្ទុះយ៉ាង កញ្ជ្រោលដែលកម្លាំងបន្ទុះបានកើតឡើងប្រមាណជា១២នាទី ។ ប៉ុន្តែទោះបីយ៉ាងណាក្តីអាជ្ញាធរ ឥណ្ឌូនេស៊ីនៅមិនទាន់បញ្ជាក់អំពីទំហំនៃការប៉ះពាល់នៅឡើយនោះទេ ខណៈប្រជាពលរដ្ឋនៅតំបន់ នោះត្រូវបានជម្លៀសចេញភ្លាមៗដើម្បីរកកន្លែងសុវត្ថិភាព ។
បើតាមការបញ្ជាក់របស់ភ្នាក់ងារជំនាញភូមិសាស្ត្រក្នុងតំបន់បានបញ្ជាក់ថា ភ្នំភ្លើងឈ្មោះ Sinabung ដែលផ្ទុះពេលនេះវាបានស្ងប់ស្ងាត់អស់រយៈពេលជាង៤០០ឆ្នាំកន្លងមកហើយ មុននឹង ផ្ទុះឡើង នៅ ឆ្នាំ២០១០ដែលបានសម្លាប់មនុស្សអស់២នាក់ ។ នៅឆ្នាំ២០១៣ បានផ្ទុះម្តងទៀតប៉ុន្តែមិនបាន បង្ក ឲ្យមនុស្សស្លាប់នោះឡើយ ។ លុះនៅឆ្នាំ២០១៤ បានផ្ទុះឡើងសម្លាប់មនុស្សអស់១៦នាក់ និងឆ្នាំ ២០១៦ បានផ្ទុះសម្លាប់មនុស្សអស់ចំនួន៧នាក់ ។ ភ្នំភ្លើង Sinabung ជាភ្នំភ្លើងសកម្ម មួយក្នុងចំ ណោមភ្នំភ្នំភ្លើងទាំង១២០នៅឥណ្ឌូនេស៊ី ៕