ម៉ាឡេស៊ី៖ បុរសម្នាក់ដែលរស់នៅក្នុងក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី ដែលហ៊ានល្មើសនឹងវិធានការ បិទខ្ទប់ជិះឧទ្ធម្ភាគចក្រទៅទិញបាយស្រូបពីភោជនីយដ្ឋាល្បីមួយ ត្រូវបានប៉ូលិសម៉ាឡេស៊ីកំពុងដាក់ ការសើបង្កេតលើករណីនេះ ។
មន្ត្រីប៉ូលិសម៉ាឡេស៊ីបានប្រកាសនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ថា ភ្នាក់ងារប៉ូលិសកំពុងដាក់ការ សើបអង្កេតចំពោះករណីអ្នករស់នៅក្នុងក្រុងកូឡាឡាំពួ ម្នាក់ដែលស្មើសនឹងវិធានការបិទ ខ្ទប់ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយជិះឧទ្ធម្ភាគចក្រទៅកាន់ទីក្រុង Ipoh ដើម្បីទៅទិញ បាយ Nasi Ganja ចំនួន៣៦កញ្ចប់បន្ទាប់មកបានជិះត្រឡប់មកវិញ ។
បើតាមមន្ត្រីប៉ូលិសម៉ាឡេស៊ីបានឲ្យដឹងថា ករណីខាងលើនេះបានកើតឡើងកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ ដែលត្រូវបានបែកធ្លាយតាមរយៈវីដេអូឃ្លីបមួយដែលបានបង្ហោះនៅក្នុងបណ្តាញ សង្គមដែលត្រូវគេថតបាននូវឧទ្ធម្ភាគចក្រពណ៌ក្រហមមួយគ្រឿងដែលចុះចតនៅក្រុង Ipoh ដើម្បីយក បាយកញ្ចប់ពីភោជនីយដ្ឋាននៅទីនោះ ។ ប៉ុន្តែខាង ម្ចាស់ឧទ្ធម្ភាគចក្រខាងលើនេះបានចេញ មុខការ ពារខ្លួនថា ឯកសារទាំងអស់ត្រូវ បានអនុញ្ញាតហើយណាមួយនេះគ្រាន់តែជាការចុះយកអាហារមួយ ភ្លែតតែប៉ុណ្ណោះ ៕