ឥណ្ឌា៖ ព្យុះភ្លៀងយ៉ាងខ្លាំងមួយប្រាវ បានឆកយកជីវិតមនុស្សចំនួន៥នាក់ និងចំនួន៤០នាក់ផ្សេងទៀតបាត់ខ្លួន ដែលហេតុការណ៍ដ៏អាក្រក់នេះបានវាយប្រហារលើ ផ្នែកនៃតំបន់កាស្មៀរ ដែលស្ថិតនៅខាងប្រទេសឥណ្ឌា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ។
បើតាមអាជ្ញាធរឥណ្ឌាបានជម្រាបឲ្យដឹងថា គ្រោះធម្មជាតិដ៏អាក្រកនេះទើបតែបានកើតឡើង កាលពីវេលាទាបភ្លឺថ្ងៃពុធនេះតែម្តងនៅស្រុកគីសវ៉្វា (Kishtaw) នៃតំបន់ការស្មៀរ ដោយទឹកជំនន់បានលេចឡើង ក្រោយមានភ្លៀងធ្លាក់យ៉ាងគំហុក។ ក្រៅពីមនុស្សរងគ្រោះថ្នាក់ លំនៅឋានចំនួនប្រមាណ៦ខ្នង និងដេប៉ូស្តុកស្បៀងធំមួយកន្លែងបានរងការខូចខាត ។
សូមជម្រាបថា មួយរយៈចុងក្រោយនេះគ្រោះធម្មជាតិនៅក្នុងប្រទេសមហាយក្សអាស៊ីមួយនេះហាក់គំរាមកំហែងអាយុជីវិតប្រជាជនប្រទេសនេះយ៉ាងខ្លាំង ដោយបានផ្តាច់ជីវិតមនុស្សជាបន្តបន្ទាប់ និងជាច្រើននាក់ផ្សេងទៀតបានបាត់ខ្លួន ដោយសារតែគ្រោះធម្មជាតិព្យុះភ្លៀង ទឹកជំនន់ និងការរលំបាក់ផ្ទះជាដើម ៕