បាត់ដំបង៖ រូបភាពតាយាយមួយគូរដែលបានបង្ហាញនូវការយកចិត្តទុកដាក់គ្នាជាខ្លាំងមិនព្រមឃ្លាតឆ្លាយពីគ្នានោះទេដោយតស៊ូនៅមើលថែគ្នាបើទោះបីជាយាយដែលជាភរិយាមានផ្ទុកជំងឺកូវី-១៩ក្តី ទិដ្ឋភាពនេះបានធ្វើឲ្យរំជួលចិត្តកក្រើកដល់មហាជនអ្នកលេងបណ្តាញសង្គមមិនតិចនោះឡើយ ។
បើតាមគណនីហ្វេសប៊ុកមួយឈ្មោះ ខន សុមេត បានឲ្យដឹងថា លោកតាលោកយាយ១គូរនេះបានសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅឯវិទ្យាល័យ សម្តេចឳ ខេត្តបាត់ដំបង ដោយលោកតា នៅជិតជាប់រងចាំមើលថែ លោកយាយកំពុងសម្រាកព្យាបាល ដែលកំពុងដាក់ខ្យល់អុកស៊ីហ្សែនជំនួយដល់ការដកដង្ហើម មិនឃ្លាតឆ្ងាយទៅណានោះឡើយ ។
បន្ទាប់ពីបានឃើញនូវទិដ្ឋភាពរបស់លោកតាយលោកយាយនេះហើយមហាជាច្រើនកើតចិត្តអាណិតអាសូរប្រកាសជួយឧបត្ថម្ភ និងបានស្វែងរកទីតាំងលោកតា និងលោកយាយ ដើម្បីផ្តល់នូវសម្ភារៈចំបាច់មួយចំនួនរួមទាំងថវិការផងដើម្បីជួយសម្រួលដល់ការលំបាក ។ ម្យ៉ាងទៀតដើម្បីជាការលើកទឹកចិត្តដល់លោកតា លោកយាយដែលមានវ័យចំណាស់ទៅហើយប៉ុន្តែចេះយកចិត្តទុកដាក់ស្រលាញ់គ្នាគួរឲ្យសរសើរ ៕