ភ្នំពេញ៖ រហូតដល់ថ្ងៃបុណ្យគម្រប់ខួប៧ថ្ងៃនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ កំពូលតារាចម្រៀងលំដាប់ជួរមុខរបស់កម្ពុជា ប្រចាំផលិតកម្មហង្សមាស អ្នកនាងឱក សុគន្ធកញ្ញា នៅតែស្រក់ទឹកភ្នែករលីងរលោងនឹករលឹកមិនអស់អាល័យជីដូនដែលបានទទួលមរណភាពលាចាកកូនចៅ ក្រុមគ្រួសារដោយគ្មានថ្ងៃត្រឡប់វិញ ។
នៅក្នុងពិធីបុណ្យនេះមានមិត្តសិល្បៈករ តារាសម្តែង និងកំពូលតារាចម្រៀងជាច្រើនរូបបានអញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ក្នុងនោះគេសង្កេតឃើញលោកឆន សុវណ្ណរាជ លោក ណុប បាយ៉ារិទ្ធ អ្នកនាងសុគន្ធ នីសា និងតារាចម្រៀងមិត្តសិល្បៈករជាច្រើនរូបផ្សេងទៀត ។
សូមជម្រាបថា ជីដូនរបស់កំពូលតារាចម្រៀងអ្នកនាងឱក សុគន្ធកញ្ញា បានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ក្នុងជន្មាយុ៨០ឆ្នាំដោយរោគាពាធ ដែលជាការបាត់បង់នូវមនុស្សជាទីគោរពស្រលាញ់បំផុតមួយរូបរបស់តារាចម្រៀងរូបនេះ និងក្រុមគ្រួសារទាំងមូល ៕