ត្បូងឃ្មុំ៖ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផ្តោតកាចាប់អារម្មណ៍ និងអាណិតអាសូរជាខ្លាំង ដល់ក្មេងប្រុសកម្សត់ម្នាក់ដែលត្រូវបានគេថតយកមកផុសក្នុងហ្វេសប៊ុកដោយគេដឹងថាក្មេងប្រុសនេះមិនត្រឹមតែមានទឹកចិត្តតស៊ូក្នុងភាពលំបាកតែប៉ុណ្ណោះទេ ថែមទាំងមានទឹកចិត្តកត្តញ្ញូចំពោះម្តាយ យ៉ាងខ្លាំងផងដែរ ។
ក្មេងប្រុសកម្សត់នេះត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះPien Yaty បានថតយកមកបង្ហោះ និងបានសរសេរសារអមជាមួយថា«គាត់ជាក្មេងម្នាក់ដែលរឹងមាំ តស៊ូរកលុយចញ្ចឹមម្តាយសតិមិនគ្រប់ ឳពុកវិញទៅបាត់មិនដែលមកមើលថែពួកគាត់ គាត់ត្រូវរកលុយចញ្ចឹមម្តាយផងចញ្ចឹមប្អូនពីនាក់ទៀត ។ ក្មួយត្រូវគេវ៉ៃពេលទៅជាជ័រកៅស៊ូម្តងៗ ទោះគ្មានអ្នកណាជូនគាត់មកពេទ្យក៏គាត់ឡើងមកម្នាក់ឯងមកជួបខ្ញុំដែរ ព្រោះគាត់ចង់បានដៃត្រង់ឡើងវិញ »។ ទន្ទឹមនឹងនេះម្ចាស់គណនីហ្វេសប៊ុកនេះសង្ឃឹមថាសប្បុរសជនដែលបានឃើញក្មេងប្រុសនេះហើយ នឹងផ្តល់នូវទឹកចិត្តជួយតាមលទ្ធភាព ។
បន្ទាប់ពីឃើញក្មេងប្រុស និងសារនេះភ្លាមមហាជនបាននាំគ្នាសែចែកចាយបន្ត និងបានចូលខំម៉ិនយ៉ាងព្រោងព្រាត ក្នុងនោះមានគណនីហ្វេសប៊ុកមួយឈ្មោះ Lay Soksan បានខំម៉ិនថា «ទឹកចិត្តបន្តិបន្តួតជូពរក្មួយឆាប់ជាណាក្មួយ ក្មួយជាក្មេងឆ្លាត ចេះរកលុយចិញ្ចឹមម្តាយនិងប្អូនៗ» ។ ចំណែកគណនីហ្វេសប៊ុកឈ្មោះ Chan Sopheak បានខំម៉ិនថា«ធ្លាប់ឃើញគេសំភាសន៍គាត់ហើយ គឺដៃជាប់ស្បែកដោយសាររលាកភ្លើង ពិតជាប្រសើរណាស់ដែលឃើញគេយកគាត់ទៅព្យាបាលយ៉ាងនេះ។ ជូនពរក្មួយឆាប់ជាដូចដើម» ។ជាមួយគ្នានេះមានសប្បុរសជនជាច្រើអាណិតអាសូរបានផ្តល់នូវទឹកចិត្តសប្បុរសធម៌បរិចាកថវិកាជួយដល់ក្មេងកម្សត់នេះជាច្រើន តាមរយៈABA ។បើទោះបីយ៉ាងណា ម្ចាស់គណនីហ្វេសប៊ុកដែលយករូបក្មេងប្រុសកម្សត់ខាងលើយកមកបង្ហោះនេះបានឲ្យដឹងថា កុមារកម្សត់នេះមានទីកន្លែងស្នាក់នៅស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ៕