បេសកកម្មមនុស្សធម៌របស់ក្រុមហ៊ុនផលិតទឹកកកអនាម័យEVA នៅតែបន្តធ្វើឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីសម្រេចគោលដៅរបស់ខ្លួន។ នារសៀលថ្ងៃទី ២៣ ខែ មិថុនានេះផងដែរ យុទ្ធនាការមួយនេះបានមានវត្តមានមកដល់សាលាខណ្ឌពោធី៍សែនជ័យ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ថ្ងៃប្រគល់អំណោយរបស់ក្រុមហ៊ុន EVA ការបង្កើតឡើងនូវសាលាខណ្ឌពោធី៍សែនជ័យ។
លោក អុិត ជំនិត អភិបាលរងនៃគណៈអភិបាលខណ្ឌពោធី៍សែនជ័យបានលើកឡើងទាំងក្ដីសប្បាយរីករាយ ថា លោកពិតជាមានក្ដីរំភើបនិងកោតសរសើរចំពោះទឹកចិត្តមនុស្សធម៌នៃបេសកកម្មមនុស្សធម៌របស់ក្រុមហ៊ុនទឹកកកអនាម័យEVA ដែលបានចុះជួយនិងផ្ដល់ជាឱសថសង្គ្រោះបឋមដែលជាតម្រូវការចាំបាច់សម្រាប់ប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន ស្របពេលដែលនៅក្នុងខណ្ឌយើងផ្ទាល់ក៏ទទួលរងនូវផលប៉ះពាល់នៃអ្នកកើត និង ប៉ះពាល់នឹងជម្ងឺកូវីដ។ វាជាសេចក្ដីបារម្ភមួយយ៉ាងខ្លាំងក្នុងការទប់ស្កាត់ និង មួយផ្នែកទៀតក៏កំពុងជួបនូវបញ្ហាកង្វះខាតក្នុងការចំណាយផ្សេងៗជាច្រើនក្នុងការចាត់ចែងគ្រឿងបរិក្ខាពេទ្យដើម្បីទ្រទ្រង់សុខភាព និងព្យាបាលអ្នកជម្ងឺកូវីដ។
ជំនួសមុខឱ្យប្រជាជននៅក្នុងខណ្ឌក្រោមឱវាទ លោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ5 និង លោក Apichart Duang-Art អគ្គនាយកក្រុមហ៊ុន EVA Premium Ice ដែលរួមគ្នាបង្កើតឡើងនូវយុទ្ធនាការមនុស្សធម៌ចែករំលែកនូវអំណោយជាថ្នាំព្យាបាល ដល់គ្រប់បណ្ដារខណ្ឌទាំងអស់នៅក្នុងរាជធានីភ្នំពេញ ឱ្យបានប្រើប្រាស់ចំពេលវេលាត្រូវការចាំបាច់បែបនេះ។