ភ្នំពេញ៖ ជារឿយៗលោកជាវិបុល ពិធីករដ៏ពូកែវោហាសាស្ត្រ និងភរិយាគឺអ្នកនាងគង់ សុជាតិ តែងតែបង្ហាញនូវភាពស្និទ្ធស្នាល និងភាពផ្អែមល្ហែមជាមួយគ្នារួមទាំងក្រុមគ្រួសារយ៉ាងសប្បាយរីករាយ និងប្រកបដោយក្តីសុខសុភមង្គល ធ្វើឲ្យហ្វែនៗ និងមហាជនរំភើបជំនួស និងច្រណែនខ្លាំង ។
ភាពផ្អែមល្អែមរបស់លោកជាវិបុល និងភរិយា បានបង្ហាញតាមរយៈរូបភាពយ៉ាងស្រស់ស្អាត ដែលបង្ហោះនៅក្នុងបណ្តាញសង្គម អមដោយសារមួយឃ្លាយ៉ាងផ្អែមត្រជាក់ចិត្តថា «ខិតខំធ្វើការ ក៏ត្រូវឆ្លៀតពេលសម្រាប់គ្រួសារ សម្រាកលំហែរកាយ ជជែកគ្នាលែង សាងភាពផ្អែមល្ហែម ព្រោះពេលវេលាសម្រាប់មនុស្សយើង មិនមានច្រើនទេ» ។
បន្ទាប់ពីបានឃើញនូវរូបភាព និងសារផ្អែមល្អែមនេះហ្វែនៗ និងមហាជន បានចេញមកខម៉ិនបង្ហាញពីអារម្មណ៍ពេញចិត្តពេញថ្លើមជាខ្លាំងដោយសាពាក្យមួយឃ្លានេះ បានបញ្ជាក់ឲ្យឃើញអំពីការយកចិត្តទុកខ្លាំងដល់ក្រុមគ្រួសារ ដែលជាផ្នែកមួយដ៏សំខាន់នៃសុភមង្គលគ្រួសារ ដោយមិនអាចខ្វះបាននោះឡើយ ។
សូមជម្រាបថា គូរស្វាមីភរិយា ជាពិធីករ និងជាពិធីការិនីទាំងពីរូបនេះមិនមែនតែពេលនេះនោះទេដែលបានបង្ហាញការយកចិត្តទុកដាក់ និងផ្តល់ភាពស្និទ្នស្នាលយ៉ាងផ្អែមល្ហែមជាមួយគ្នា កន្លងមកគេក៏សង្កេតឃើញជារឿយនូវសកម្មភាពទាំងនេះផងដែរ ៕