បាត់ដំបង៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន ចុះបង្ក្រាបករណីលេងល្បែងភ្នាល់ទឹកភ្លៀង នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ប្រតិបត្តិកានេះសមត្ថកិច្ចបានចាប់ខ្លួនមេល្បែងភ្នាល់ទឹកភ្លៀង និងជាម្ចាស់ទីតាំងចល័ត លេងល្បែងភ្នាល់ទឹកភ្លៀងចំនួន ១នាក់ ឈ្មោះ ពេជ្រ សុធា ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ចំពោះវត្ថុតាងដកហូតរួមមាន ឧបករណ៍កែច្នៃសម្រាប់ត្រងទឹកភ្លៀងចំនួន១, វិទ្យុទាក់ទងចំនួន ៣គ្រឿង, រថយន្ត ពាក់ស្លាកលេខ ភ្នំពេញ 2AY-1982 ចំនួន ១គ្រឿង។ បច្ចុប្បន្នការិយាល័យជំនាញបានកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕