ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ បន្ទាប់ ពីប៉ុនប៉ង លបចូលទៅបម្រុងចាប់រំលោភស្រ្តីម្នាក់ ប៉ុន្តែមិនបានសម្រេច នៅភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះឈ្មោះ ឆ.ហ ភេទស្រី អាយុ៣៨ឆ្នាំ នៅភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យឈ្មោះ អ៊ុន វុទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានទៅលបលូនចូលតាមប្រហោងក្តាជញ្ចាំងផ្ទះ (ផ្ទះទាម) របស់ឈ្មោះ ឆឹង ហួយ ភេទស្រី អាយុ៣៨ឆ្នាំ នៅភូមិ ឃុំជាមួយគ្នា ក៏ឡើងទៅលើពូកបំរ៉ុងនិងចាប់រំលោភ តែជនរងគ្រោះដឹងខ្លួន រួចក៏ខ្លាចជនសង្ស័យចាប់រំលោភខ្លួន ក៏យកកាំបិតចិតបន្លែ កាប់បណ្តាលអោយរងរបួសស្រាល និងបានស្រែកអោយបងប្អូនជួយ។
លុះព្រឹកឡើងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ជនរងគ្រោះក៏មកប្តឹងសមកិច្ចនគរបាល។ ចំណែកជនសង្ស័យត្រូវបានកម្លាំងសមកិច្ចបានឃាត់ខ្លួនក៏សាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តកំពង់ឆ្នាំងតាមនិតិវិធី ៕