ខេត្តបន្ទាយមានជ័យ ៖ សង្ស័យដោយសាទុស្សេចរន្តអគ្គិសនី បណ្តាលអោយឆេះហាងលក់ទូរស័ព្ទដៃមួយកន្លែងផ្អើលទាំងយប់ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។ ហាងទូរស័ព្ទខាងលើ យីហោ«វុយសេង» មានទីតាំងជាប់ដងផ្លូវជាតិលេខ៥ ក្នុងភូមិអូរជ្រៅសង្កាត់ និងក្រុងប៉ោយប៉ែត។
អាជ្ញាធរក្រុងប៉ោយ ប៉ែតបានអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនកាស៊ីណូត្រីពីកាណា ក្រុមហ៊ុនស្តាវេហ្កាស់ និងរថយន្តពន្លត់អគ្គីភ័យ របស់អង្គភាពនគរបាលក្រុង ចុះទៅកន្លែងកើតហេតុដើម្បីធ្វើការបាញ់ពន្លត់។
យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងពីទំហំខូចខាតនៅឡើយទេ ហើយករណីនេះ ត្រូវបានលោកគាតហ៊ុលអភិបាលក្រុងប៉ោយប៉ែតប្រាប់តាមទូរស័ព្ទថា បណ្តាលមកពីទុស្សេចរន្តអគ្គិសនី ព្រោះហាងចាក់សោគ្មានអ្នកនៅខាងក្នុងឡើយ៕