ខេត្តឧត្តរមានជ័យ ៖ មានករណីយុវជនម្នាក់ធ្វើអត្តឃាត ចង ក សម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅ០១រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
សព ឈ្មោះ ឈិម សាន អាយុ២៤ឆ្នាំ បានយកខ្សែនីឡុងពណ៌ស ប្រវែង០១ម៉ែត្រ ចងកនឹងធ្នឹមទទឹងផ្ទះកម្ពស់០២ម៉ែត្រ ។
មូលហេតុ៖ បណ្តាលមកពីការតូចចិត្តនឹងសង្សារបស់ខ្លួនក្បត់ចិត្ត ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ ។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារ ចងកធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន និងបានធ្វើកំណត់ហេតុ ប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕