បទចម្រៀងថ្មីមួយទៀតហើយដែល ត្រូវបានខាងផលិតកម្មហ្សូន បង្ហាញបន្តដែលចង្វាក់និងសាច់ភ្លេងនៃ បទនោះ ត្រូវនិងបរិយាកាសបុណ្យចូលឆ្នាំខ្មែរ។ ម្ល៉ោះហើយអត្ថន័យដែលលើក មកច្រៀងរៀបរាប់នោះ ពិតជាស្តាប់ហើយ ចង់ទៅលេងស្រុកស្រែភូមិដ្ឋានណាស់។
បទចម្រៀងមានចំនងជើងថា «នឹកស្រុកនឹកស្រែ» និពន្ឋមេឡឺឌី និងទំនុកច្រៀងដោយលោកមោឌិញ។និពន្ឋបទភ្លេងថ្មីដោយលោកប៊ុនធឿន វិសាល បច្ចេកទេសសំឡេង លោកម៉ុន គងប្រាក់។ សាច់រឿងនិងសំណេរមួយនេះ ច្រៀងបរិយាយ អំពឺការនឹករលឹកដល់ ស្រុកភូមិស្រែចម្ការ ដែលមួយឆ្នាំម្តងរមែង មកជួបជុំពុកម៉ែបងប្អូន បង្កើននូវអនុស្សាវរីយ៍។ ការជួបជុំគ្នាមិនមានច្រើនថ្ងៃ ដោយសារតែកម្រិតជីវភាពទើប បែកផ្លូវបំពេញការងារ។
សង្ឃឹមថា ប្រិយមិត្តដែលបានចូល មកស្តាប់បទចម្រៀងមួយនេះ នឹងទទួលបានភាពស្រស់ស្រាយ ហើយបានរំសាយការនឿយហត់ ព្រមទាំងចូលអារម្មណ៍ទៅតាមសាច់និពន្ឋបង្ហាញ។ចង់ដឹងថា សាច់ភ្លេង និងអត្ថន័យចាក់ដោតបែបណាសូម ចូលរួមស្តាប់ដូចតទៅ៖