អន្តរជាតិ ៖ អ្នក ភូមិ រាប់ពាន់នាក់ មក ពី រដ្ឋ Karen ភាគ អាគ្នេយ៍ នៃ ប្រទេស មី យ៉ា ន់ ម៉ា បាន ភៀសខ្លួន ទៅ កាន់ ប្រទេស ថៃ ក្រោយពី កងទ័ព វាយប្រហារ តាម ដែនអាកាស ទៅ លើ តំបន់ ដែល កាន់កាប់ ដោយ ក្រុម ប្រដាប់ អាវុធ ជនជាតិភាគតិច ។
អង្គការ ស្ត្រី Karen បាន និយាយ ថា កងទ័ព មី យ៉ា ន់ ម៉ា បាន ធ្វើការ វាយប្រហារ តាម ដែនអាកាស ទៅ លើ តំបន់ ចំនួន ប្រាំ នៅ ក្នុងស្រុក Mutraw ក្បែរ ព្រំដែន រួម ទាំង ជំរុំ ភៀសខ្លួន ផង ដែរ ។
សារព័ត៌មាន ថៃ PBS បាន រាយការណ៍ ថា មនុស្ស ប្រហែល ចំនួន ៣.០០០ នាក់ បាន ទៅ ដល់ ប្រទេស ថៃ ។
អាជ្ញាធរ ថៃ មិន បាន ឆ្លើយ តប ភ្លាមៗ ចំពោះ សំណើរ សុំ ការ អត្ថាធិប្បាយ ទេ ។
លោក David Eubank ជា ស្ថាបនិក នៃ អង្គការ Free Burma Rangers ដែល ជា អង្គការ ផ្តល់ ជំនួយ សង្គ្រោះ បាន និយាយ ថា យ៉ាង ហោច ណាស់ ទាហាន ចំនួន ពីរ នាក់ មក ពី សហភាព ជាតិ កា រ៉ែ ន ត្រូវ បាន សម្លាប់៕