ខេត្តបាត់ដំបង ៖ ព្រះសង្ឃគង់ក្នុងវត្តបានជីកដីដើម្បីដាក់លូធ្វើបង្គន់អនាម័យ ហេីយបានប្រទះឃើញយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះគ្រាប់កាំភ្លេីង កប់នៅក្នុងដី កាលពីថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០២១ នៅ ចំណុចវត្តបុរាណនិវេសន៍(ហៅវត្តគាស់ក្រឡ) ស្ថិតក្នុងភូមិមុខវត្ត ឃុំគាស់ ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
នៅពេលប្រះទះឃើញដូចនេះ ព្រះសង្ឃនៅទីអារាមនោះបានផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាលស្រុគាស់ក្រឡដែលមានលោកវរសេនីយ៍ឯក ប៉ាង ហៀង ជាអធិការនគរបាលស្រុក និងស្របតាមមតិណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង លោកអធិការនគរបាលស្រុកបានរាយការណ៍ជូនអង្គភាពកំចាត់ មីនកម្ពុជាCMACដើម្បីចុះទៅដល់ចំណុចនោះធ្វេីការពិនិ្យ ហេីយតាមការ ពិនិត្យជាក់ស្តែង បានឱ្យដឹងថាយុទ្ធភ័ណ្ឌទាំងនេះប្រភេទគ្រាប់កាំភ្លេីង (PKF) ចំនួន ១៦កេស ស្មើនឹ ង៤,០០០ គ្រាប់ (ផលិ ត នៅប្រទេសឣា មេរិច)ដែលកប់ទុកសម័យសង្រ្គាមរហូតពេលនេះបានខូចគុណភាពអស់ប្រហែល៩០ភាគរយទៅហើយ។
នៅពេលពិនិត្យរួចអង្គភាពស៊ីម៉ាក់ CMAC បាន យកយុទ្ធភ័ណ្ឌទាំង នោះទៅបំផ្លាញចោល ៕