ខេត្តព្រៃវែង៖ បើយោងតាមលោក ពុធ បូ ប្រធានសហគមន៍ បឹងស្នេហ៍ ទួលពាន់តាឡី ដែលស្ថិតនៅឃុំធាយ ស្រុកបារភ្នំ ខេត្តព្រៃវែង បានប្រាប់ឲ្យដឹងថា បើគិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១នេះគឺមានសត្វស្លាបដែលរស់នៅបឹងស្នេហ៍ ទួលពាន់តាឡី បានងាប់ជាបន្តបន្ទាប់ ដោយមិនដឹងពីមូលហេតុទេ។
លោកប្រធានសហគមន៍ ក៏បានបន្តទៀតថា បើតាមការសន្និដ្ឋានរបស់លោក ប្រហែលមកពីសត្វទាំងអស់នោះហើរទៅរកចំណីនៅទីឆ្ងាយ អាចប៉ះជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលគាត់ដាក់ថ្នាំបំពុល ឬក៏បាញ់ថ្នាំសម្លាប់ស្មៅ សម្លាប់ខ្យង នៅតាមវាលស្រែដែលសត្វទាំងអស់នេះតែងតែទៅរកចំណីអាហារនៅទីនោះហើយស៊ីរបស់ទាំងអស់នោះអាចបណ្ដាលឲ្យពុលស្លាប់ និងមួយទៀត អាចមកពីអាកាសធាតុប្រែប្រួល(ក្តៅខ្លាំង)៕