ភ្នំពេញ ៖ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្ដេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន បាន មានប្រសាសន៍ ឲ្យ ដឹង ថាបើ គ្មាន ការប្រែប្រួល ទេ វ៉ាក់សាំង ស៊ី ណូ វ៉ា ក់របស់ ប្រទេស ចិន ចំនួន ១ លាន ៥ សែន ដូ សដែល រាជរដ្ឋាភិបាល បាន បញ្ជា ទិញ នឹង មកដល់ កម្ពុជា នៅ ថ្ងៃទី ២៦ខែមីនា ឆ្នាំ ២០២១នេះហើយ ក្រៅពីនោះ វ៉ាក់សាំង ជំនួយ របស់ មិត្ត ចិន ស៊ី ណូ ហ្វា ម ចំនួន ៤០ ម៉ឺន ដូ ស ដែល នៅសល់ នឹង មកដល់ មុនពេល ចូលឆ្នាំ ខ្មែរ ប្រពៃណីជាតិ ។
សម្ដេច តេ ជោ ហ៊ុន សែន មានប្រសាសន៍ថា ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ គិត មកដល់ពេលនេះ មាន រយៈពេល មួយខែ ហើយ គឺ មិនទាន់បាន ស្រាកស្រាន្ត នៅឡើយ ទេ រយៈពេល មួយខែ កន្លងទៅនេះ គឺ ចំនួន អ្នក ឆ្លង ជំងឺ កូ វីដ ១៩ មាន រហូត ទៅដល់ ជាង ១,០០០ នាក់ ដែល វា ច្រើនជាង ពីរដង នៃ ចំនួន អ្នក ឆ្លង ក្នុង ឆ្នាំ ២០២០ និង ដើមឆ្នាំ ២០២១ ។ សម្តេច តេ ជោ ថ្លែងថា ជំងឺ រាតត្បាត នេះ កំពុង បន្ត គំរាមកំហែង នៅ ទីក្រុង ភ្នំពេញ និង ផ្នែក ខ្លះ របស់ ខេត្តកណ្ដាល ដែល ទាមទារ ឱ្យ យើង មានការ យកចិត្តទុកដាក់ បន្តទៀត ទៅលើ ការប្រយុទ្ធ ប្រឆាំងនឹង កូ វីដ -១៩ តាមរយៈ នូវ វិធាន ការដែល បានដាក់ ចេញរួច មកហើយ ដែល បងប្អូន ជនរួមជាតិ បានដឹង ទាក់ទិន នឹង ៣ កុំ និង ៣ ការពារ ។
សម្ដេច តេ ជោ បាន មានប្រសាសន៍ថា ក្នុងពេល ខាងមុខនេះ បើ គ្មាន ការផ្លាស់ប្ដូរ ទេ វ៉ាក់សាំង ស៊ី ណូ វ៉ា ក់ ដែលជា ប្រភេទ វ៉ាក់សាំង មិនបាន កំណត់ អាយុ សម្រាប់ ការចាក់ នោះ នឹក មកដល់ កម្ពុជា នៅ ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ នេះ បើ យោងតាម ការជូនដំណឹង ពី ភាគី មិត្ត ចិន ដែល យើង បាន ទិញ វ៉ាក់សាំង ស៊ី ណូ វ៉ា ក់ ចំនួន ១ លាន ៥ សែន ដូ ស ។ ក្រៅពីនោះ ក៏ យើង នៅសល់ ជំនួយ របស់ មិត្ត ចិន សម្រាប់ វ៉ាក់សាំង ស៊ី ណូ ហ្វា ម ចំនួន ៤០ ម៉ឺន ដូ ស ទៀត ដែល សង្ឃឹមថានឹង បានទទួល នៅមុន បុណ្យចូលឆ្នាំ ខ្មែរ ។
សម្ដេច តេ ជោ ក៏បាន ស្នើឱ្យ គណៈកម្មការ ចំពោះ កិច្ច សម្រាប់ ការចាក់ វ៉ាក់សាំង ត្រូវ ផ្ដល់ អាទិភាព ចំពោះ ការចាក់ វ៉ាក់សាំង អា ស្តា ហ្សេ នី កា ជូន ប្រជាជន ដែលមាន អាយុ ៦០ ឆ្នាំ ឡើង នៅ ទីក្រុង ភ្នំពេញ ដែលជា តំបន់ រាតត្បាត សម្រាប់ មនុស្ស ចាស់ ដែល ងាយ នឹង ការឆ្លង ៕