ព្រឹកព្រលឹមថ្ងៃអាទិត្យទី14ខែមីនាឆ្នាំ2021 លោកហ៊ួ ហេមរង្សី តំណាងសមាគមវិមានរចនា បានយកអំណោយជាគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខ យកទៅជូនមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង សំរាប់ ប្រើប្រាស់នឹងដោះស្រាយក្នុងជីវភាពហូបចុកប្រចាំថ្ងៃ ។ អំណោយរបស់សមាគមវិមានរចនាដែលយកទៅចែកជូននាឨកាសនោះរួមមាន អង្ករ300គីឡូ ត្រីងៀត5គីឡូ សាច់ក្រក5គីឡូ ទឹកស៊ីអ៊ីវ 3យួរ ប៊ីចេង2គីឡូ ប្រហុក1.5គីឡូ ត្រីខកំប៉ុង5យួរ ស្ករត្នោត10គីឡូ ពងទាប្រៃ100គ្រាប់ ទឹកត្រី3យួរ ប្រេងឆា3ដបធំ ផ្អក5គីឡូ ម៉ាស5ប្រអប់ ល្ពៅ15គីឡូ ម្នាស់10ផ្លែ ផ្កាខាត់ណា10គីឡូ ត្រឡាច10គីឡូនឹង ខ្ទឹមបារាំង 10គីឡូក្រាម ។ ចំពោះ ក្មេងៗចំនួន20នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន នំបុ័ង សាច់1ដើម ទឹកសុទ្ធ1ដប ទឹកត្រចៀកកាំយេនហ្គោ6កំប៉ុង ទឹកផ្លែឈើយេនហ្គោ1កំប៉ុង និងថវិកា1ម៉ឺនរៀល ចំណែក អ្នកគ្រប់គ្រងនៅទីនោះ ទទួលបាន នំប៉័ង សាច់មួយដើម ទឹកសុទ្ធ1ដប ទឹក ត្រចៀកកាំ12កំប៉ុង ទឹកផ្លែឈើ 1កំប៉ុងនឹងថវិកាក្នុងម្នាក់ៗ2ម៉ឺនរៀល ។ក្នុងឨកាសនោះដែរក៏មានអំណោយសប្បុរសជនផ្សេងទៀតផ្ញើតាមរយះលោកហ៊ួ ហេមរង្សីដើម្បីប្រគល់ជូនមណ្ឌលកុមារកំព្រានាថ្ងៃហ្នឹងដែររួមមាន ក្រុមហ៊ុនភេសជ្ជះយេនហ្គោ ជូនទឹកត្រចៀកកាំចំនួន5កេស លោកទិត្យ វង្សវិសាលនិងភរិយាព្រមទាំងបុត្រជូនថវិកា20ម៉ឺនរៀល លោកស្រី សេង ហ្គេចបួយ ព្រមទាំងបុត្រាបុត្រីឧបត្ថម្ភអង្ករ1បាវនិងមី3កេស លោក ស៉ិន សុភារិន ឧបត្ថម្ភ ទឹកត្រចៀកកាំយេនហ្គោ1កេសផងដែរ។ បន្ទាប់ ពី ទទួលអំណោយដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះរួចមក លោកស្រី នាយិកាមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង បានលើកម្រាមដៃដប់សំពះថ្លែងអំណរអរគុណដល់ម្ចាស់ជំនួយទាំងអស់ ជាពិសេសសមាគមវិមានរចនាដែលចំណាយថវិកាសរុបជាង2លានរៀលដើម្បីទិញគ្រឿងឧបភោគបរិភោគដ៏ច្រើនមុខយកមកប្រគល់អោយមណ្ឌលនៅពេលនេះសំរាប់ដោះស្រាយជីវភាពប្រចាំថ្ងៃបានច្រើនខែ លោកស្រី សូមជូនពរអោយម្ចាស់ជំនួយទាំងអស់ជួបប្រទះតែសេចក្តីសុខនឹងរកស៊ីទទួលទានមានបានជារៀងរហូតតទៅ។បន្ទាប់ពីប្រគល់ទទួលអំណោយចប់សព្វគ្រប់ កុមារកំព្រានឹងថ្នាក់ដឹកនាំ បានហូបនំប័ុងសាច់ដ៏ឆ្ងាញ់ពិសារស្ថិតក្នុងបរិយាកាសរីករាយបំផុត ៕