ភ្នំពេញ៖ បុរសម្នាក់ ដែលគេអះអាងថាជាជនជាតិចិន បានលោតសម្លាប់ខ្លួនពីលើស្ពានអាកាស ថ្មើជើងផ្សារជម្ពូវ័ន្ត បោកក្បាលស្លាប់បាត់បង់ជីវីតនៅកន្លែងកើតហេតុ
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៨និង២០នាទីព្រឹកថ្ងៃទី ១៤ ខែ កុម្ភះឆ្នាំ ២០២១ នៅចំណុចស្ពានអាកាសថ្មើរជើង ជម្ពូវ័ន្ត ខាងលិច ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន្ត ក្នុងភូមិជម្ពូវ័ន្ត១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមព័ត៌មាននៅទីតាំងកើតហេតុបានឲដឹងថា បុរសជនជាតិចិននោះ ពុំមានអ្នកស្គាល់អត្តសញ្ញាណឡើយ ដោយសមត្ថកិច្ច សនិដ្ឋានថាអាយុប្រមាណជាង៣០ឆ្នាំ មានសម្បុរស និងមានស្នាមសាក់ ដែល សមត្ថកិច្ចអះអាងថាទំនងជាជនជាតិចិន តាមសាក្សី បានអោយដឹងថានៅមុនពេលកើតហេតុ គេឃើញ បុរសរូបនោះបានធ្វើដំណើរឡើងស្ពានផ្នែកខាងជើងនៅពេលទៅដល់លើស្ពានក៍បានតោងបង្កាន់ដៃស្ពាននិងចម្រឹង ដែក ផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុន ទូរស័ព្ទឡើងលើរួចលោតសម្លាប់ខ្លួនទៅលាក់ចុះក្រោមក្នុងកម្ពស់ជាង៧ម៉ែត្របណ្តាលអោយបោកក្បាលស្លាប់ បាត់បង់ជីវីត នៅកណ្តាលទ្រូងផ្លូវជាតិលេខ ៤។ភ្លាមៗ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងស្ថានភាពចរារចណ៍ ក៍បានកកស្ទះយ៉ាងខ្លាំង ។
តាមព័ត៌មានអោយដឹងទៀតថា រយះពេលប្រមាណ៣ថ្ងៃមកហើយគេឃើញបុរសរូបនោះបានដើរ ចុះឡើងនៅមុខ ផ្សារជម្ពូវ័ន្ត ទំនងជាបែកថ្នាំ មិននឹកស្មានថាគិតខ្លីលោតសម្លាប់ខ្លួន បែបនោះ ។ទោះបីជាយ៉ាងណា គេពុំដឹងថា ពីមូលហេតុ ពិតប្រាកដឡើយបានជាឡើងទៅលើស្ពានលោតសម្លាប់ខ្លួន ទាំងវ័យក្មេងបែបនេះ ។
សមត្ថកិច្ចឆែកឆេរនៅក្នុងខ្លួនក្នុងពុំមានអត្តសញ្ញាណឡើយ មានតែបារីនិងដែកកេះ សពត្រូវបាននគរបាលចាត់ចែង បញ្ជូនទៅកាន់ឈាបនដ្ឋានវត្តស្ទឹងមានជ័យ ដើម្បីស្រាវជ្រាវរកសាច់ញាតិ ៕