បន្ទាប់ ពី នាំ តន់ ចន្ទសីម៉ា និង ព្រាប សុវត្ថិ វាយ លុក តំបន់ ភាគ ឥសាន្ត ឥឡូវ នេះ ផលិតកម្ម Galaxy Navatra បាន ងាក មក តំបន់ ឋានសួគ៌ បូគោ វិញ ម្ដង ដោយ ទើប ចេញ បទ ថ្មី ប្រមាណ ១ម៉ោង មុន នេះ។បទ ថ្មី នេះ មាន ចំណង ជើង ថា “ចង់ បបួល អូន ឡើង ឋានសួគ៌” ។ កន្លង មក គ្រាប់ ពេជ្រ របស់ ផលិតកម្ម Galaxy Navatra ទាំង ពីរ រូប នេះ ធ្លាប់ បាន ប្រវត្តិសាស្ត្រ ជា មួយ គ្នា ម្ដង មក ហើយ លើ បទ”ចង់ សុំ wifi “ដែល មាន អ្នក ទស្សនា ជិត ៣០លាន ដង។
ដូច គ្នា នឹង ស៊េរី បទ អបអរ បុណ្យ ចូល ឆ្នាំ ប្រពៃណី ជាតិ របស់ ព្រាប សុវត្ថិ និង សីម៉ា ដែល បាន បង្ហាញ សក្ដានុពល ទេសចរណ៍ របស់ ខេត្ត ស្ថិត នៅ ភូមិ ភាគ ឥសាន្ត ដោយ បទ ថ្មី នេះ ខាង ផលិតកម្ម បាន ងាក មក បង្ហាញ ពី ទិដ្ឋភាព ល៏ ល្អ ប្រណិត នៃ តំបន់ ជួរ ភ្នំបូគោ ដ៏ ល្បី របស់ ខេត្ត កំពត វិញ ម្ដង។
ប្រិយមិត្ត បាន សរសើរ ថា វីដេអូ ចម្រៀង របស់ តារា ចម្រៀង ប្រុស ស្រី មួយ គូ នេះ បាន បង្ហាញ យ៉ាង ពិសេស ទិដ្ឋភាព ដ៏ ស្អាត អស្ចារ្យ ឃើញ ហើយ មាន អារម្មណ៍ ជ្រះ ថ្លា ល្អ ហើយ ងាក ទៅ បទ ភ្លេង ទៀត សោត ក៏ ពីរោះ ថែម ទៀត។ បទ នេះ ត្រូវ បាន គេ រំពឹង ថា នឹង ផ្ទុះ ម្ដង ទៀត បន្ទាប់ ពី បទ “ចង់ សុំ Wifi” ដែល ពួក គេ បាន ច្រៀង រួម គ្នា ម្ដង កាល ពី ឆ្នាំ មុន ដែល គិត មក ដល់ ពេល នេះ មាន អ្នក ចុច ចូល ទស្សនា ជិត ៣០លាន ដង ហើយ។
ចង់ ដឹង ថា បទ “ចង់ បបួល អូន ឡើង ឋានសួគ៌” មាន អត្ថន័យ ព្រម ទាំង មាន ទេសភាព ស្រស់ ស្អាត កម្រិត ណា សូម ទស្សនា ទាំង អស់ គ្នា ផង៖