Mpay ចាប់ផ្តើមបើកដំណើរការ Prepaid Contactless Card របស់ UnionPay ដំបូងគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជា។
Mpay បានដាក់ឱ្យដំណើរការនូវការបង់ប្រាក់តាមរយៈ QR Code របស់ UnionPay ដល់ដៃគូអាជីវកម្មជាង ៣,០០០ កន្លែង ។
សម្រាប់ផ្សព្វផ្សាយជាបន្ទាន់
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ – បណ្តាញទូទាត់ប្រាក់លំដាប់ពិភពលោក UnionPay បានប្រកាសនៅថ្ងៃនេះថា បានធ្វើកិច្ចសហការក្នុងភាពជាដៃគូបែបស៊ីជម្រៅជាមួយនឹងក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិត Mpay ក្នុងការចេញនូវកាត Contactless Prepaid Cardដំបូងបង្អស់របស់ UnionPay នៅក្នុងទីផ្សារ និង ដាក់ឱ្យដំណើរការនូវ QR Code សម្រាប់ធ្វើការទូទាត់ប្រាក់ដល់ដៃគូអាជីវកម្មខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ អ្នកប្រើប្រាស់និងអាជីវករនៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែទទួលបាននូវសេវាកម្មទូទាត់ប្រាក់ដែលមានភាពច្នៃប្រឌិតជាងមុនប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងទទួលបាននូវបទពិសោធន៍ទូទាត់ប្រាក់ដែលមានភាពងាយស្រួល និង ប្រសើរជាងមុនផងដែរ។
ការសហការរវាង UnionPay និង Mpay នេះគឺធ្វើឡើងស្របនឹងពេលដែលសហគមន៍ផ្នែកធនាគារនិងហិរញ្ញវត្ថុ (Banking and Financial Sector: BFIs) ដែលមានតំណាងពីសមាគមធនាគារនៅកម្ពុជា (Association of Banks in Cambodia: ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (Cambodia Microfinance Association: CMA) សមាគមហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៅកម្ពុជា (Cambodian Association of Finance and Technology: CAFT) បានចេញសេចក្តីថ្លែងការណ៍រួមគ្នាកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ លើកទឹកចិត្តឱ្យមានការប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល និង មិនចាំបាច់ប្រើសាច់ប្រាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជម្ងឺរាតត្បាតដែលកំពុងតែកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កញ្ញាលាង ចិន្តា នាយកគ្រប់គ្រង ប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន UnionPay International South East Asia បានមានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយដែលបានសហការជាមួយដៃគូយុទ្ធសាស្រ្តនិងមានគំនិតដូចគ្នាដូចជា Mpay ដើម្បីពង្រីកកម្រិតនៃការប្រើប្រាស់ផលិតផលនិងសេវាកម្មទូទាត់ប្រាក់របស់ UnionPay ដែលផ្តល់ឱ្យអតិថិជនក្នុងស្រុករបស់យើងទទួលបាននូវជម្រើសច្រើនជាងមុន ក្នុងការទូទាត់ប្រាក់ប្រកបដោយភាពងាយស្រួល និង សុវត្ថិភាព។ យើងសង្ឃឹមថាកិច្ចសហការជាមួយ Mpay នឹងចូលរួមធ្វើឱ្យបរិយាប័ន្នហិរញ្ញវត្ថុមានភាពប្រសើរជាងមុន ដែលនឹងអនុញ្ញាតឱ្យទីកន្លែងដែលមិនទទួលបាននូវសេវាធនាគារអាចប្រើប្រាស់កាត UnionPay Prepaid cards ជួយដល់ពួកគេទទួលបាននូវសេវាកម្មធនាគារ និង ការទូទាត់ប្រាក់ដ៏សម្បូរបែប និង ពេញលេញ។
បច្ចុប្បន្ននេះ ប្រតិបត្តិការភាគច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជានៅតែធ្វើឡើងក្រោមរួបភាពជាសាច់ប្រាក់ ហើយប្រជាពលរដ្ឋភាគច្រើនមិនអាចនឹងទទួលបានសេវាធនាគារ ។ ធនាគារជាតិនៃកម្ពុជាបានធ្វើការផ្តួចផ្តើមជាច្រើនក្នុងការបង្កើននូវបរិយាប័ន្នហិរញ្ញវត្ថុ និង លើកតម្កើងចរាចរហិរញ្ញវត្ថុនៅព្រះរាជាណាចក្រកម្ពុជាឱ្យមានភាពទូលំទូលាយជាងមុន។
លោក Sun Lei នាយកប្រតិបត្តិក្រុមហ៊ុន Mpay បានមានប្រសាសន៍ថា «ក្រុមហ៊ុន Mpay បានខិតខំប្រឹងប្រែងក្នុងការផ្តល់នូវបទពិសោធន៍ទូទាត់ប្រាក់ឱ្យមានលក្ខណៈជាប្រព័ន្ធ និង ប្រសើរជាងមុនដល់អតិថិជនរបស់យើង ដើម្បីសម្រួលដល់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។ ភាពជាដៃគូរបស់ពួកយើងជាមួយ UnionPay គឺជាការបោះជំហានឆ្ពោះទៅមុខថ្មីមួយ ដោយហេតុថា UnionPay មិនមែនគ្រាន់តែជាម៉ាកយីហោសេវាទូទាត់ប្រាក់អន្តរជាតិដែលធំជាងគេបង្អស់នៅលើពិភពលោកក្នុងការចេញកាតទូទាត់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្នកដឹកនាំពិភពលោកទាក់ទងទៅនឹងសេវាកម្មទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតដូចជា QR Code និង wallet សម្រាប់ការទូទាត់ប្រាក់។ យើងជឿជាក់ថា ភាពជាដៃគូនេះនឹងជួយពន្លឿនដល់ការផ្លាស់ប្តូររបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីក្លាយជាសង្គមមួយដែលលែងប្រើប្រាស់សាច់ប្រាក់» ។
កាតបង់ប្រាក់ជាមុនរបស់ Mpay UnionPay មានពីរប្រភេទ៖ កាតគ្មានឈ្មោះ និង កាតមានឈ្មោះ ដែលនឹងចាប់ផ្តើមបើកដំណើរការជាផ្លូវការក្នុងខែមករា ឆ្នាំ២០២១ ។ អ្នកដែលចង់ដាក់ពាក្យស្នើសុំកាតបង់ប្រាក់ជាមុនដែលមានឈ្មោះត្រូវធ្វើការឆ្លងកាត់ដំណើរការ Know Your Customer (KYC)។ Mpay អាចកែសម្រួល កាតបង់ប្រាក់ជាមុនទាំងពីរប្រភេទរបស់ UnionPay សម្រាប់ប្រភេទអតិថិជនផ្សេងៗគ្នា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ពួកគេ។ តាមរយៈការទាញយក Mpay app អ្នកកាន់កាត UnionPay Prepaid Card អាចធ្វើការបញ្ចូលកាតរបស់ពួកគេទៅនឹង app ហើយនឹងឃើញនូវរាល់ការចំណាយរបស់ពួកគេ។ នៅពេលអនាគត ពួកគេអាចប្រើប្រាស់ Mpay app ដើម្បីធ្វើការស្កេន UnionPay QR Code នៅតាមដៃគូអាជីវកម្មនានា។
ជាផ្នែកមួយនៃប្រូម៉ូសិនក្នុងការដាក់ឱ្យដំណើរការនេះ អ្នកប្រើប្រាស់ថ្មីទាំងអស់ នឹងទទួលបាននូវការមិនគិតថ្លៃសេវាចំនួន ៦ ខែ(សម្រាប់កាតដែលគ្មានឈ្មោះ) និងមិនគិតថ្លៃសេវាចំនួន ១២ ខែ (សម្រាប់កាតដែលមានឈ្មោះ) សម្រាប់សេវាប្រចាំឆ្នាំ។
អំពី UnionPay International
UnionPay International គឺជាស្ថាបន្ត័សាខា អន្តរជាតិនៃ UnionPay ដែលផ្តោតទៅលើការរីកចម្រើន និង ការគាំទ្រដល់អាជីវកម្មសកលរបស់ UnionPay ។ ក្រោមកិច្ចសហការជាមួយនឹង ២,០០០ ស្ថាប័នទូទាំងពិភពលោក UnionPay International បានដាក់ឱ្យដំណើរការក្នុងការទទួលស្គាល់កាតរបស់ខ្លួននៅក្នុង ១៧៩ ប្រទេសនិងតំបន់ និងបានចេញកាតរបស់ខ្លួនចំនួនរហូតដល់ ៦៣ ប្រទេសនិងតំបន់។ UnionPay International ផ្តល់នូវសេវាកម្មទូទាត់ប្រាក់ឆ្លងប្រទេសដែលមានគុណភាព សន្សំសំចៃ និង សុវត្ថិភាពខ្ពស់ទៅកាន់អ្នកប្រើប្រាស់កាតនៅទូទាំងពិភពលោក និង ធានាឱ្យសេវាកម្មក្នុងស្រុកមានភាពងាយស្រួល ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃចំនួនអ្នកប្រើប្រាស់កាត UnionPay និង ដៃគូអាជីវកម្មនានារបស់ខ្លួន។
សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការចូលទៅកាន់ http://www.unionpayintl.com/kh/
អំពី Mpay
សេវាកម្មហិរញ្ញវត្ថុ Seatel គឺជាក្រុមហ៊ុនប្រកបដោយភាពច្នៃប្រឌិតនៅក្នុងឧស្សាហកម្មទូទាត់ប្រាក់ដែលផ្តល់នូវដំណោះស្រាយបច្ចេកវិទ្យាហិរញវត្ថុឈានមុខគេទៅកាន់ដៃគូតាមរយៈប្រព័ន្ធអនឡាញ និង តាមហាងដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមម៉ាកយីហោ Mpay។ Mpay Platform បានដំណើរការនូវប្រតិបត្តិការទូទាត់ប្រាក់ដែលមានលក្ខណៈជាប្រព័ន្ធ ធ្វើឱ្យអតិថិជនទទួលបាននូវបទពិសោធន៍ថ្មី ធ្វើឱ្យដៃគូអាជីវកម្មទទួលបាននូវនីតិវិធី និង ដំណើរការអាជីវកម្មដែលឈានមុនគេ។ Mpay ផ្តល់នូវកម្មវិធីអាជីវកម្មដល់ដៃគូ រួមមានការទូទាត់ប្រាក់តាមរយៈ (POS) ការទូទាត់ប្រាក់តាមរយៈ NFC និង QR Code ដែលភ្ជាប់សេវាទូទាត់ប្រាក់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយកសាងឡើងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធទូទាត់ប្រាក់ ប្រកបដោយសុវត្ថិភាព។
Mpay ត្រូវបានទទួលស្គាល់ថាជាស្ថាប័នទូទាត់ប្រាក់ និង ទទួលបានអាជ្ញាប័ណ្ណទូទាត់ប្រាក់ពីធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០១៨ ។ យោងទៅតាមអាជ្ញាប័ណ្ណនេះ យើងត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការចេញកាតបង់ប្រាក់ជាមុនជាមួយ UnionPay ការបង្កើនទីតាំងលក់ POS ការផ្ទេរប្រាក់ឆ្លងប្រទេសជាមួយនឹងដៃគូអាជីវកម្ម កាបូបអេឡិចត្រូនិក (E-Wallet) ការបង់ប្រាក់ប្រាក់តាមរយៈទូរស័ព្ទ និង ការសហការជាមួយនឹងដៃគូដែលមានឈ្មោះល្បីល្បាញដទៃទៀត។
សព្វថ្ងៃនេះ Mpay មានដៃគូអាជីវកម្មរហូតទៅដល់ជាង ១០,០០០ ហើយចំនួនសរុបនៃអ្នកចុះឈ្មោះប្រើប្រាស់មានរហូតដល់ទៅ ៣០០,០០០នាក់ ។ នាពេលអនាគត យើងនឹងធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយ UnionPay ក្នុងការផ្តល់សេវាកម្មទូទាត់ប្រាក់ដ៏ទូលំទូលាយ។
ទំនាក់ទំនង៖
១) កញ្ញា ចាន់ សុម៉ាល្លីស, Two Way PR Co., Ltd (សម្រាប់ UnionPay International)
ទូរសព្ទ៖ +៨៥៥ ៦៩ ៥៣៣ ៣៣២ ឬ អ៊ីម៉េល somalis@twowaypr.com
២) ទាក់ទង Mpay:
ទូរសព្ទ៖ ០១៨ ៨៨០០ ៨០០ ឬ អ៊ីម៉េល bestmpay@mpay.com.kh