ដើម្បីចូលរួម ការអភិវឌ្ឍន៍ ជីវភាពរបស់ប្រជាជន រដ្ឋាភិបាលយើង តែងតែផ្តល់ នូវការវិនិយោគទុន សម្រាប់ជនបរទេស ដែល ស្រឡាញ់ កម្ពុជា និងមានបំណងវិនិយោគ។ ម្ល៉ោះ វិស័យជាច្រើនត្រូវ បានរីកផុសផុល ស្ទើរគ្រប់ទីកន្លែង។ យ៉ាងណាមិញនៅតាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះ ស្ពានច្បារអំពៅដល់មន្ទីរពេទ្យជោរៃ មានការប្រែមុខមាត់ច្រើន ទាំង សំណង់អគារទំនើប និងផ្សារទំនើបមួយចំនួន។
ជាក់ស្តែង ផ្សារ«បឹងឬស្សី» ដែលទើបតែបង្កើតថ្មី តាមផ្លូវជាតិនេះ ស្ថិតនៅស្តាំដៃ ក្នុងខណ្ឌច្បារអំពៅ ក៏ពង្រីកខ្លួន ស្រូបយកភាពទាក់ទាញ ច្រើនពីបងប្អូននៅតំបន់នោះ។ ទីតាំងផ្សារខាងលើនេះ បានដាក់ដំណើរ ការសម្ពោធកន្លង មកឃើញថា មានការទាក់ទាញ ប ក្លាយជាតំបន់ ស្រូបបានការគាំទ្រ។ ផ្សារដែលទើប ដំណើរការ នេះ មានអំណោយផល ព្រោះ ក្បែរសាលារៀន មន្ទីរពេទ្យ អគារទំនើបៗ និងបុរីល្បីៗផងដែរ។ តាមការអោយដឹង ផ្សារបឹងឬស្សី មានទំនិញល្អៗ ច្រើនមុខ ដូចជា សម្លៀកបំពាក់ សាច់បន្លៃត្រី ស្រស់ៗ មានទាំងអាជីវករ ខ្មែរចិន ។ ចំនួនតូបនៅបរិវេននោះ ក៏ច្រើនខ្ទង់ជិត៤០០តូប ហើយបានប្រែក្លាយអោយ មានការរីករាយ សម្រាប់ ពលរដ្ឋ ក្បែរមកជាវទំនិញ។
អ្នកនាង ផារី អាជីវករ ក្នុងផ្សារបឹងឬស្សី លក់ខោអាវ បានបង្ហាញចំណាប់អារម្មណ៍ថា ត្រឹម១ខែជាង ក្រោយពេលបើកដំណើរការ មាន អតិថិជន មកចូលទិញ បន្តគ្នា អាចជម្រុញអោយផ្សារមួយនេះ មានដំណើរការល្អទៅថ្ងៃក្រោយ។ ប្រការមួយទៀត អាចធ្វើអោយ អ្នកកៀនស្វាយ ព្រែកឯង អ្នកនៅ បុរី និងតំបន់ច្បារអំពៅ ងាយស្រួលធ្វើដំណើរ មិនបាច់ទៅឆ្ងាយ នាំតែលំបានចររាចរ។
អ្នកមីង ផល្លារ ដែលជាអាជីវករ លក់នៅទីនោះដែរ បានសំណូមពរអោយ អាជីវករ ទាំងអស់ ត្រូវមកលក់ មុខទំនិញរបស់ខ្លួន អោយបានគ្រប់ៗតូប។ ប្រយោជន៍ដូចជួយខ្លួនឯង បើភ្ញៀវ មកទិញ គេក្រឡេក ទៅមានរបស់សព្វបែបយ៉ាង គឺគេនិងមកទិញយើង ថ្ងៃក្រោយទៀតជាមិនខាន ហើយយើងជាម្ចាស់តូបក៏មិនបារម្មណ៍ស្ងាត់ភ្ញៀវ។
លោកឧត្តម អ្នកមើលការខុសត្រូវផ្សារខាងលើ បានអោយដឹងថា ខាងផ្សារផ្តោតលើអនាម័យស្អាតរាល់១ម៉ោងម្តងត្រូវអោយអ្នកអនាម័យបោសទីធ្លា។លើសពីនេះអាជីវករក៏ចូលរួមសំអាតទាំងអស់គ្នាសម្រាប់តូបដែលបងប្អូនខ្លះចង់ជួលយើងនៅមានខ្លះសេសសល់អាចមកកាន់ផ្សារយើងបានព្រោះយើងជួលតូបអស់ជាង៨០%មកហើយ។ចំពោះទំនិញវិញលក់ដូចតែផ្សារទូទៅគឺសឹងថាធូរថ្លៃជាងគេផងបងប្អូនអាចមកសាកល្បងបាន។