ភ្នំពេញ ៖ សម្ដេច តេជោ ហ៊ុន សែន ប្រមុខ នៃ រាជរដ្ឋាភិបាលកម្ពុជា នៅ ព្រឹក នេះ បាន លើក សរសើរ ឧកញ៉ា វ័យក្មេង ឡេង ណាវ៉ាត្រា ដែល បាន ចូលរួម ឧបត្ថម្ភ ដល់ រាជ រដ្ឋាភិបាល ៦០ ម៉ឺន ដុល្លារ សម្រាប់ ជួយ សង្គ្រោះ ប្រជាពលរដ្ឋ ដែល រង គ្រោះ ដោយ សារ ទឹក ជំនន់ ព្រម ទាំង យក អំណោយ អង្ករ ៥០ តោន ហើយ ថែម ដឹក នាំ កំពូល តារា ចម្រៀង ល្បីៗ ដូច ជា ព្រាប សុវត្ថិ ខេម តន់ ច័ន្ទសីម៉ា អ៊ុក សុវណ្ណារី ជា ដើម ចុះ ចែក អំណោយ ដោយ ផ្ទាល់ នៅ ខេត្ត បន្ទាយ មានជ័យ។
សម្ដេច អគ្គ មហាសេ នាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើក ឡើង ថា ” ការ ពិត លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បាន ធ្វើ ដំណើរ ត្រឡប់ វិញ ហើយ ដោយ សម្រាក នៅ ខេត្ត សៀមរាប បន្ទាប់ ពី នាំ ក្រុម តារា មក ចែក អំណោយ ជូន ពលរដ្ឋ ប៉ុន្តែ សម្ដេច បាន បបួល មក ចូល រួម កម្មវិធី ចែក អំណោយ នេះ។ “គេ ជួយ ៦០ ម៉ឺន ដុល្លារ ឧកញ៉ា វ័យ ក្មេង រូប នេះ ជួយ ដល់ ៦០ម៉ឺន ដុល្លារ ឯ ណោះ រួច គេ ដឹក អង្ករ ៥០ តោន មក ចែក ជូន ពលរដ្ឋ នៅ ខេត្ត បន្ទាយ មានជ័យ ទៀត ចឹង ហើយ គេ ត្រឡប់ ទៅ ដល់ សៀម រាប ក៏ ហៅ មក ជា មួយ ទៅ”។ ការ លើក សរសើរ បែប នេះ គ្រា ដែល សម្ដេច តេ ជោ អញ្ជើញ ចែក អំណោយ ជូន ប្រជាពលរដ្ឋ១ម៉ឺន គ្រួសារ ដែល រង គ្រោះ ដោយ សារ ទឹក ជំនន់ នៅ ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ នា ព្រឹកថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២០នេះ។
ទទឹម គ្នា នោះ ដែរ សម្ដេច ក៏ បាន ថ្លែង អំណរ គុណ ដល់ សប្បុរសជន ទាំង អស់ ដែល បាន ចូលរួម ឧបត្ថម្ភ ដល់ រាជ រដ្ឋាភិបាល បើ គិតត្រឹមម៉ោង 11:29 នាទីព្រឹក ថ្ងៃទី២០ តុលា ២០២០ នេះ ថវិកា ទទួលបាន 7,170,549 ដុល្លារ , 627,025,000 រៀល, ៥.០០០€ (ប្រាំ ពាន់អឺរ៉ូ) និង អង្ករ ១០០តោន ។ ក្នុងចំណោមឧកញ៉ាល្បីៗ ដែលជាម្ចាស់ ក្រុមហ៊ុន ជា ច្រើន រូប បានចូលរួមបរិច្ចាគថវិកា គេឃើញថា លោកឧកញ៉ា ឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រាគ្រុប បានចូលរួមបរិច្ចាគ ថវិកាជូន៦០ម៉ឺនដុល្លារ ដែលជាចំនួន ដ៏ច្រើនជាងគេ។
សូម បញ្ជាក់ផងដែរថា លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា កាល ពី ម្សិល មិញ នេះ បាន ដឹកនាំ តារាចម្រៀងរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា ជាច្រើនដួង បានបង្ហាញវត្តមាន ជាមួយប្រជា ពលរដ្ឋ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកអង្គរបូរី ខេត្តបន្ទាយមានជ័យ ក្នុងមាន លោក ព្រាប សុវត្ថិភាព, ខេម, កញ្ញា តន់ ចន្ទសីម៉ា និង កញ្ញា អ៊ុក សុវណ្ណារី ដែលដឹកនាំដោយ លោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា រួមជាមួយអំណោយជាអង្ករ ចំនួន៥០តោន និងគ្រឿងឧបភោប ជាច្រើន ថែម ទៀត ផង ដើម្បីចែកជូនដល់ពលរដ្ឋដែលកំពុងទទួលរងគ្រោះ។ សកម្មភាព នេះ បាន ធ្វើ ឲ្យ មហាជន កោតសរសើរ នៅ ទឹក ចិត្ត មនុស្សធម៌ នេះ ជា ខ្លាំង ពិសេស នោះ គឺ សម្ដេច តែ ម្ដង បាន លើក សរសើរ ចំពោះ មុខ តែ ម្ដង៕