ពលករ ខ្មែរ មួយក្រុមបាននាំគ្នាជិះ ចានដែក ឆ្លង អូរ តំបន់ ព្រំដែន ចេញពី ប្រទេស ថៃ ចូលមក កម្ពុជា វិញ បែរជាជួបនឹងគ្រោះអកុសល ត្រូវទឹកកួចលិចបាត់២នាក់ ហើយ៩នាក់ផ្សេងទៀតបានរួចផុតពីសេចក្ដីស្លាប់។
ប្រភពព័ត៌មាន ពី គេហទំព័រ អគ្គស្នងការដ្ឋាន នគរ បាល ជាតិ បានឱ្យដឹងថា ហេតុការណ៍ ដ៏ អាក្រក់ នេះ បាន កើតឡើង នៅវេលា ម៉ោង ៥:៥០ នាទី ព្រលប់ ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២០ ត្រង់ចំណុច ល្បាត ១/ ខ ៣ ស្ថិតក្នុង ភូមិ អូរ ឈើ ក្រំ ឃុំ ស្ទឹង កាច់ ស្រុក សាលា ក្រៅ ខេត្ត ប៉ៃលិន ។
ប្រភព ដដែល បាន បន្តថា នៅ ថ្ងៃកើតហេតុ ពលករ ខ្មែរ ប្រមាណ ១១ នាក់ ក្រោយ បញ្ចប់ ការងារ នៅតំបន់ ព្រំដែន ប្រទេស ថៃ បាននាំគ្នា វិលត្រឡប់ មកកាន់ លំនៅឋាន ដូច ធម្មតា វិញ ។ ស្របពេលនោះ ជួន ស្ថានភាព ទឹក នៅក្នុង អូរ បាន ជន់ ឡើង ហូរ កួច ខ្លាំង ក៏ បង្ខំចិត្ត ឱ្យ អ្នក ទាំងអស់ ជិះ ចានដែក ដែលមាន ជួល ឆ្លង ។ គ្រានោះ ដោយសារ អំណាច ទឹកអូរ កួច ត្របាញ់ ខ្លាំងពេក ធ្វើឱ្យ ម្ចាស់ ចានដែក ដែល ស៊ីឈ្នួល ចម្លង អស់ ការ ទ្រាំ ក្នុងការ ទាញ ខ្សែពួរ ក៏ លែង ខ្សែ ចេញ ដៃ បណ្តាលឱ្យ ចានដែក កួច ក្រឡាប់ លិច ទាំង មនុស្ស ទាំង ចានដែក ជាឧបករណ៍ ចម្លង តែម្តង ។
ក្នុងចំណោម ពលករ ខ្មែរ ដែល ឆ្លងដែន ទៅ ព្រឹក និង វិល វិញ ពេល ល្ងាច នេះ សរុប ទាំងអស់ ចំនួន ១១ នាក់ ។ ប៉ុន្តែ ពួកគេបាន ឆ្លងដែន កាត់ទឹក អូរ ផុតពី គ្រោះថ្នាក់ ចំនួន ៩ នាក់ អកុសល តែ ពលករ ខ្មែរ ចំនួន ២ នាក់ ទៀត ប៉ុណ្ណោះ បាន ជួប ហេតុការណ៍ ដ៏ អាក្រក់ ត្រូវ ទឹក ហូរ កួច លិច បាត់ ដែល គ្មាន សង្ឃឹមថា នឹង រួច ផុតពី ការគ្រោះថ្នាក់ ឡើយ ។
ប្រភព ដដែល បញ្ជាក់ដែរថា ៖ ជនរងគ្រោះ ថ្នាក់ ដែល ហូរ ទៅតាម ទឹក កួច មានឈ្មោះ សេង ស្រី ម៉ៅ ភេទ ស្រី អាយុ ៤០ ឆ្នាំ មាន ស្រុកកំណើត នៅ ភូមិ ស្វាយមាស សង្កាត់ កណ្តាល ជ្រុំ ក្រុង សួង ខេត្ត ត្បូងឃ្មុំ ។ ចំណែក ប្តី មានឈ្មោះ ហោ ឆេន អាយុ ៤៣ ឆ្នាំ នៅជាប់ ក្នុង ទឹកដី ថៃ និង កូនស្រី ម្នាក់ទៀត ឈ្មោះ ឆេន ដា នេ ត អាយុ ១៥ ឆ្នាំ បាន ឆ្លង ផុត មកដល់ ទឹកដី ប្រទេស កម្ពុជា ។ ចំណែកឯ ម្ចាស់ អ្នកស៊ីឈ្នួល ចម្លង ម្នាក់ទៀត មិនទាន់ ស្គាល់ អត្តសញ្ញាណ នៅឡើយ