បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់អោយអង្គភាព ខ្មែរអ៊ីវិន នាយប់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០ ថា មានម្ចាស់គណនីអាខោនហ្វេសបុក (Facebook) Leaphea Sok ធ្វើការសុំទោសជាសាធារណៈ រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រោយពីបាន ខំមិន (Comments) ប្រើពាក្យមិនសមរម្យ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់លោកដូច្នេះថា អរគុណហើយក្មួយស្រី អ្វីៗដែល នគរបាលខេត្តបន្ទាយមានជ័យ បានខិតខំបំរើប្រជាពពរដ្ឋ កន្លងមក វាមិនបាន១០០ភាគរយ ក៏មានចំណុចជាច្រើនដែលមានការទទួលយកពីប្រជាពលរដ្ឋភាគច្រើន ថា មានសន្តិសុខល្អ និង នគរបាល លឿនចុះជួយប្រជាពលរដ្ឋ បានទាន់ពេលវេលា ដូចជាករណីគ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់កន្ត្រាក់ ឬការងារក្នុងសង្គមជាច្រើនទៀត ។ល។ ធម្មតាទេ តែងតែមាននូវមន្ត្រីខ្លះ មិនសូវល្អ ដូចជាមន្ត្រីជិះសេះមើលផ្កា មន្ត្រីប្រភេទគ្រប់ល្ពៅ ប្រភេទ ១,២,៣ ជាដើមនោះ, ត្រូវមើលព្រៃ ទាំងមូល កុំមើលតែឈើដើមៗ ។
យោងតាមហ្វេសបុកផេក ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យបានបង្ហោះវិដេអូរ ស្ត្រីម្នាក់ ដែលជាម្ចាស់គណនីហ្វេសបុក Leaphea Sok ធ្វើការសុំទោសជាសាធារណៈ ក្រោយពីបាន ខំមិន ប្រើពាក្យមិនសមរម្យ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ។
សូមប្អូនគិត និងពិចារណាមុននិងបញ្ចេញមតិ នេះចំថ្នាក់ដឹកនាំដែលមានព្រហ្មវិហារធម៌ ពុំនោះទេប្អូន និងប្រឈមមុខនឹងច្បាប់ជាមិនខាន។
អង្គភាពខ្មែរ អ៊ីវិន សូមដកស្រង់វិដេអូរក្នុងផេក ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យបានបង្ហោះ ដូចតទៅ ៖ ” ជំរាបសួរ នាងខ្ញុំឈ្មោះ សុខ សោភា រស់នៅភូមិ- សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថ្ងៃនេះនាងខ្ញុំបានមកស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយសារតែនាងខ្ញុំ កាលម៉ោង៩ ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ នាងខ្ញុំបានខំមិន(Comments) ចូលផេកពូ ផែង វណ្ណៈ ដែលបានសរសេពាក្យខំមិន (Comments) មិនសមរម្យធ្វើអោយប៉ះពាល់ កិត្តិយស ដល់នគរបាលខេត្តបន្ទាយមានជ័យទាំងមូល ថ្ងៃនេះនាងខ្ញុំបានមកបកស្រាយ ដោយសារយល់ច្រឡំ ប្រមាថខាងសមត្ថកិច្ច ស្មានតែគាត់បិតរឿង នឹងចោលដោយសារតែ គាត់និយាយបកស្រាយ អត់បានក្បោះក្បាយធ្វើអោយនាងខ្ញុំអត់យល់ គិតស្មានថាសមត្ថកិច្ចបានបិតសំណុំរឿងចោល ដល់ពេលធ្វើអោយនាងខ្ញុំខឹងសម្បារ រហូតដល់នាងខ្ញុំបានខំមិន (Comments) ពាក្យមិនសមរម្យដែរធ្វើអោយប៉ះពាល់ ហើយនាងខ្ញុំបានដឹងខ្លួនខុស ពេលនោះនាងខ្ញុំក៏បាននលុបខំមិន (Comments)ចោលដែល ហើយខ្ញុំក៏បានមកដល់ស្នងការនគរ បាល ខេត្តបន្ទាយមានជ័យសុំទោសជាសារធាណៈកុំអោយសារធាណៈជនយល់ច្រឡំដូចនាងខ្ញុំ ” ។
ចុងក្រោយនាងខ្ញុំសុំទោសដល់ប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ បងៗនគរបាលខេត្ត ជាពិសេសនោះសុំទោស លោកពូឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ ដែលនាងខ្ញុំខឹងរឿង ខឹងខុស ខឹងខាត់ ហើយនាងខ្ញុំសូមអភ័យទោស ។
យោងតាមអោយដឹងពីនគរបាលខេត្តស្នងការខេត្តបានឲ្យខ្មែរអ៊ីវិនថា ករណីខាងលើនេះនគរបាលខេត្តបន្ទាយមានជ័យរង់ចាំដោះស្រាយបន្ថែមទៀត៕